header ads

Sponsor

(កូរ៉េ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ប្រទេសចិន ដែលជាកន្លែងផ្ទុះឡើងវីរ៉ុសកូរ៉ូណា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងនេះថា៖«នៅថ្ងៃស្អែកទី៥កុម្ភៈសម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹង អញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរឺការកើតរីករាល ដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស»៕

ឆ្លើយតបទៅនឹងការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នេះ និសិត្សខ្មែរ ដែលកំពុងសិក្សា នៅក្រុងវូហាន បានបង្ហាញអារម្មណ៍រំភើបកក់ក្តៅ បន្ទាប់ពីបានដឹងថា សម្តេចតេជោហ៊ុន សែន មានបំណងអញ្ជើញមកសុខទុក្ខពួកគេ ទៅទីក្រុងវូហាន។ និសិត្សខ្មែរ ប៉ែន បារាំង បានផ្ញើសារគោរពថ្លែងអំណរគុណទៅដល់ សម្តេចតេជោហ៊ុន សែន ចំពោះការគិតគូររបស់សម្តេចលើសុខទុក្ខរបស់ពួកគេ។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅក្នុងក្រុងសេអ៊ូល សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចនឹងទៅក្រុងវូហាន ប្រទេសចិន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាតឲ្យទៅ ដែលសម្តេចនឹងទៅសួរសុខទុក្ខនិស្សិតខ្មែរនៅវូហាន ឲ្យតែចិនអនុញ្ញាត។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post