header ads

Sponsor

មន្ត្រី​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ស្ត្រី​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់ បានធ្វើ​តេស្ត​រកឃើញ​មេរោគ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ បន្ទាប់ពី​បាន​ទៅលេង​នៅក្នុង​ប្រទេស​ថៃ។

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េ (KCDC) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ស្ដ្រី​ជនជាតិ​កូរ៉េខាងត្បូង​អាយុ៤២ឆ្នាំ ដែល​ត្រូវបាន​គេ​ប្រកាសថា​ជា​អ្នកជំងឺ​ទី១៦នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង បានធ្វើ​ដំណើរ​មក​ប្រទេស​កូរ៉េខាងត្បូង​វិញ​នៅ​ថ្ងៃទី១៩ខែមករា បន្ទាប់ពី​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ។

KCDC បន្ថែមថា ចាប់តាំងពី​ព្យាបាល​ជំងឺ​ញាក់​និង​រោគសញ្ញា​ដទៃទៀត ចាប់ពី​ថ្ងៃទី២៥មករា​មក នាង​មិនបាន​ធូរស្បើយ​ទេ​រហូតដល់​ថ្ងៃអាទិត្យ ហើយ​ត្រូវបាន​រកឃើញថា នាង​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​ថ្ងៃ​អង្គារ​នេះ។

សេចក្តីថ្លែងការណ៍​នេះ​មិនបាន​បញ្ជាក់​ច្បាស់​ថា តើ​ស្ដ្រី​ជនជាតិ​កូ​រ៉ូ​នោះ ធ្លាប់បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​ឬ​យ៉ាងណា​ឡើយ៕

ប្រភព​៖CNA

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post