header ads

Sponsor

ខេត្តក្រចេះ៖ ករណីដ៏គួរឲ្យសង្វគ និងសោកស្ដាយជាពន់ពេក ដែលមានក្មេងជំទង់៣នាក់ បានលង់ទឹកស្លាប់នៅដីខ្សាច់ដុះគោកក្នុងទន្លេ ត្រង់ចំណុចភូមិថ្មីទី២ ឃុំខ្សាច់អណ្តែតស្រុកឆ្លូងខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៧ និង១០នាទី។ 

ជនរងគ្រោះ ទី១ មានឈ្មោះ ធិន ភក្រ្តា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មីទី២ ឃុំខ្សាច់អណ្តែតស្រុក ឆ្លូងខេត្តក្រចេះ

ជនរងគ្រោះទី២​ ឈ្មោះ ខុន ធារ៉ា ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ភូមិព្រែកសំរោងទី១ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ

និងទី ៣ ឈ្មោះ ឡេ ចាន់រក្សា ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយថ្មក្រោម ស្រុកឆ្លូង ខេត្តក្រចេះ។

បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់ សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post