header ads


ថ្ងៃសៅរ៍ទី១៦ខែកុម្ភៈឆ្នាំ២០២០ មជ្ឈមណ្ឌលសេវាកម្មអតិថិជនទីមួយរបស់ realme ក្នុងប្រទេសកម្ពុជានឹងចាប់បើកដំណើរការនៅផ្សារទំនើប Aeon​​ 1 ភ្នំពេញ។

realme គឺជាម៉ាកបចេ្ជកវិទ្យាដែលមានអាយុកាលវ័យក្មេង។ ចាប់តាំងពីពេលបង្កើតមកពេលនេះ realme បាននាំនូវភាពភ្ញាក់ផ្អើលជាច្រើនដល់អ្នកទាំងអស់គ្នា ដោយត្រឹមតែរយៈពេល២ឆ្នាំប៉ុណ្ណោះ realme ក៏បានជាប់ក្នុងចំណាត់ថ្នាក់លេខ៧ទូទាំងពិភពលោក ។ជាពិសេសនៅក្នុងប្រទេសឥណ្ឌា និងហ្វីលីពីនដោយទទួលបាននូវចំណាត់ថ្នាក់លេខ៣និងលេខ៤នៅក្នុងទីផ្សារ។

ចំណែកឯមជ្ឈមណ្ឌលសេវាកម្មអតិថិជនដែលចាប់បើកនៅផ្សារទំនើបAeonភ្នំពេញនេះ មិនត្រឹមតែបើកឡើងសម្រាប់អោយសាកល្បងប្រើប្រាស់និងដាក់លក់នោះទេ។ក្នុងនាមជាម៉ាកបចេ្ចកវិទ្យាដែលផ្តោតទៅលើការរស់នៅរបស់យុវវ័យ realme នឹងនាំយកមកនូវផលិតផលloT ផ្សេងៗទៀតដល់អ្នកទាំងអស់គ្នាសាកល្បង រួមមានកាសត្រចៀកTWSដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំផងដែរ។

ក្រុមការងារ realmeបានប្រាប់អោយដឹងថា “ចាប់តាំងពី realme បាន​ចូលមកដល់ប្រទេសកម្ពុជាមក បានមានអតិថិជនជាច្រើននៅក្នុងបណ្តាញសង្គម បានសួរថាតើនៅទីណាអាចធ្វើការសាកល្បងប្រើប្រាស់និងទិញទូរស័ព្ទrealmeបាន?​ ហើយដើម្បីដោះស្រាយនូវចម្ងល់និងបំពេញតម្រូវការរបស់អតិថិជនទាំងអស់realmeក៏បានខិតខំបង្កើតឡើងនូវមជ្ឈមណ្ឌលសេវាកម្មអតិថិជនទីមួយនៅប្រទេសកម្ពុជា ”។

​ក្រៅពីនេះទៅទៀត មជ្ឈមណ្ឌលសេវាកម្មអតិថិជន realme ថែមទាំងមានសេវាកម្មក្រោយពេលទិញដែលធ្វើឡើងសម្រាប់ឆ្លើយតបទៅនឹងរាល់បញ្ហារបស់អ្នកទាំងអស់គ្នា។

​ជាមួយគ្នានេះដែរ ក្រៅពីបទពិសោធន៍នៃផលិតផលមានគុណភាពល្អដែលបានផ្តល់អោយអតិថិជន realme សង្ឃឹមថានឹងអាចនាំមកនូវសេវាកម្មក្រោយពេលទិញដែលអាចដោះស្រាយនូវរាល់បញ្ហាអ្នកទាំងអស់គ្នា។

ក្រោយពេលrealme បានចូលមកដល់ប្រទេសកម្ពុជា realmeបានមានសកម្មភាពជាច្រើន ដោយត្រឹមតែរយៈពេល ៤ខែប៉ុណ្ណោះ មជ្ឈមណ្ឌលសេវាកម្មអតិថិជនrealme ក៏បានដាក់បើកដំណើរការជាផ្លូវការ បើប្រៀបនឹងម៉ាកទូរសព្ទ័ដទៃទៀតដែលមាននៅក្នុងប្រទេសកម្ពជា realmeគឺជាម៉ាកបចេ្ចកវិទ្យាដែលបានដាក់បើកមជ្ឈមណ្ឌលសេវាកម្មអតិថិជនលឿនជាងគេ ។នេះបង្ហាញអោយឃើញថាrealmeបានមានចិត្តមោះមុតក្នុងការរីកចម្រើននៅក្នុងទីផ្សារប្រទេសកម្ពុជា។សូមទន្ទឹមរង់ចាំទាំងអស់គ្នាថានឹងមានអ្វីកើតឡើងបន្តទៀតជាមូយ realme ។

ពត៍មានលំអិតនៃការបើកសម្ភោធ:
ពេលវេលា:ម៉ោង៩ព្រឹក ថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២០
ទីតាំង:ក្នុងផ្សារទំនើបAeon1(ជាន់ទី1) រាជធានីភ្នំពេញ
​ម៉ោងធ្វើការេពីម៉ោង០៩ព្រឹកដល់ម៉ោង០៩យប់ ចាប់ដំណើរការផ្លូវការពីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២០

លឺថានៅថ្ងៃបើកសម្ភោធ realme បានត្រៀមនូវកាដូអនុស្សាវរីយ៍ជាច្រើនសម្រាប់អ្នកទាំងអស់គ្នាទៀតផង កុំភ្លេចចូលរូមទាំងអស់គ្នាណា។
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post