ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានទទួលរថយន្តបំពាក់ដោយម៉ាស៊ីនបូមទឹកចំនួន២គ្រឿង ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក យូអ៊ីជី ស៊ូហ្កាណូ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក យូអ៊ីជី ស៊ូហ្កាណូ បានមានប្រសាសន៍ថា ចំពោះរថយន្ត ២គ្រឿងប្រគល់ជួននេះ មានកម្លាំងខ្លាំង រហ័សលឿន អាចបូមទឹករំដោះការលិចលង់ នៅក្នុងរាជធានីភ្នំពេញនិងអាចប្រើប្រាស់ បានយូរអង្វែង។
លោកបន្តថា ទោះបីយើងខិតខំបំពេញការងារជុំវិញការរំដោះ ទឹកជំនន់ចេញពីរាជធានីភ្នំពេញយ៉ាងណាក្តី ប៉ុន្តែការកើតឡើងនៃជំនន់នេះនៅតែមាន ដែលតម្រូវឱ្យក្រុមការងារ jica នៅបន្តការអនុវត្តគម្រោងរបស់ខ្លួន ដើម្បីធ្វើយ៉ាងណារំដោះទឹកចេញពីរាជធានីភ្នំពេញ។គម្រោងការពារទឹកជំនន់ និង កែលម្អប្រព័ន្ធប្រឡាយក្នុងរាជនីភ្នំពេញជំហានទី៤ បានចាប់ផ្តើមឡើងកាលពីខែធ្នូ ឆ្នាំ២០១៨ ហើយគម្រោងនេះនឹងបញ្ចប់នៅក្នុងខែ១០ ឆ្នាំ២០២១។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍ដូច្នេះថា រថយន្តបំពាក់ម៉ាស៊ីនបូមទឹកនេះ ក្នុងមួយគ្រឿងមានសមត្ថភាពបូមទឹកបាន ៣០ម៉ែត្រគុបក្នុង១នាទី និងទុយោបង្ហៀរប្រវែង ៣០០ម៉ែត្រ សម្រាប់ចល័តបូមទឹកភ្លៀង ដែលជន់លិចបង្ហូរចូលប្រឡាយ ហើយក្នុងរថយន្តមួយគ្រឿងៗបំពាក់ម៉ាស៊ីនភ្លើង និងគ្រឿងម៉ាស៊ីនបូមទឹកចំនួន៦គ្រឿង និងទុយោបង្ហៀរ៥០ម៉ែត្រសម្រាប់ម៉ាស៊ីនបូមទឹកនីមួយៗ។
លោកបន្តថា ម៉ាស៊ីនបូមទឹកនេះ អាចបូមស្របគ្នាឬ ដោយឡែកពីគ្នាទាំង៦គ្រឿង ដែលមាន ទុយោ បង្ហៀរចំនួន៦ខ្សែ និង អាចបូមបន្តគ្នាចំនួនពីរគ្រឿង ដែលទុយោបបង្ហៀរចំនួន៣ គ្រឿងសម្រាប់ទីតាំងបង្ហូរចេញនៅឆ្ងាយឬកន្លែងបូមមានជម្រៅជ្រៅ៕ ផ្ដល់សិទ្ធិដោយ khmernas