
ឯកឧត្តមបានឲ្យដឹងថា ការប្រឡងជ្រេីសរេីសក្របខណ្ឌនគរបាលជាតិនេះ ហាក់ដូចមានភាពមិនប្រក្រតី និងមានលក្ខណៈមិនស្របច្បាប់ ខណៈដែលបេក្ខជនមួយចំនួនគឺមានអាយុតិច ខុសពីការកំណត់ដោយច្បាប់ ។
ហើយដែលអ្នកខ្លះអាយុត្រឹម១៦ ឆ្នាំ គិតត្រឹមសម័យប្រឡង ឆ្នាំ២០១៩ នឹងទេីបតែអាយុ១៧ ឆ្នាំ គិតដល់ថ្ងៃប្រកាសលទ្ធផលឆ្នាំ២០២០។
សូមក្រសួងមហាផ្ទៃមេត្តាបកស្រាយចំពោះបញ្ហាខុសច្បាប់នេះដល់សាធារណៈជនផង ។

