header ads

Sponsor

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌឬស្សីកែវឈូសដីពលរដ្ឋ និងចាប់បង្ខាំងមនុស្សខុសច្បាប់ វាយដំរហូតសន្លប់ក្នុងបន្ទប់ប្រជុំ នេះបើតាមឯកឧត្តម វិល្លាម បានឲ្យដឹងនៅមុននេះបន្តិច ក្រោយពី ឯកឧត្តម បានដឹកនាំមន្ត្រីជំនាញ ដោយសហការជាមួយមន្ត្រីទីស្ដីការគណរដ្ឋចុះសួរសុខទុក្ខជនរងគ្រោះ។

ឯកឧត្តម លើកឡើងថា ក្រោយពីទទួលបានតម្រុយជារូបថត ដែលលោកព្រំបូរ ដេកសន្លប់ក្នុងបន្ទប់ប្រជុំសាលាខណ្ឌឬស្សីកែវ ឯកឧត្តមបានចុះបេសកកម្មភ្លាមៗ ។

ជនរងគ្រោះអះអាងថា រដ្ឋបាលខណ្ឌឬស្សីកែវបានចាប់បង្ខាំងគាត់ដោយខុសច្បាប់ចាក់សោទុកក្នុងបន្ទប់ប្រជុំវាយដំ ឲ្យជង្គង់ចំប្លោកនោម និងជាន់.កខ្ទប់នឹងឥដ្ឋ រហូតរបួសធ្ងន់សន្លប់បន្ទាប់ពីគាត់ទៅមេីលដីរបស់គាត់ដែលរដ្ឋបាលខណ្ឌឈូសឆាយ យកធ្វេីតំបន់អភិវឌ្ឍន៍ឬស្សីកែវ។

បើយោងតាមសម្ដីគ្រូពេទ្យ គឺ ខោអាវក្នុងរូបដែលដេកសន្លប់ក្នុងសាលាខណ្ឌ គឺជាខោអាវរបស់លោកព្រំបូរ ដែលជាភស្តុតាងបញ្ជាក់ថាលោកព្រំបូរ ពិតជាត្រូវបានដេកសន្លប់ ក្នុងសាលាខណ្ឌមែន ហេីយកត្តានាំឲ្យមានគ្រោះថ្នាក់បែបនេះ គ្រូពេទ្យអះអាងថាមកពីប៉ះពាល់ជាមួយវត្ថុរឹង និងហិង្សា។

ករណីនេះឯកឧត្តម ថាបានចុះបេសកកម្មម្ដងហេីយ រហូត រដ្ឋាភិបាលចេញ សជណ ឲ្យរដ្ឋបាលក្រុងភ្នំពេញពិនិត្យ និងដោះស្រាយ តែដំណោះស្រាយបែរជាលក្ខណៈឈូសយកដីដដែល ហេីយកាន់តែធ្ងន់ធ្ងរ គឺរដ្ឋបាលខណ្ឌបានប្រព្រឹត្តកាន់តែហួសហេតុ។

ជាដំណោះស្រាយ ឯកឧត្តមថាករណីនេះនឹងធ្វេីរបាយការណ៍បន្ទាន់មួយ សុំគោលការណ៍ពីសម្ដេចតេជោក្នុងការចាត់វិធានការច្បាប់។

ជាពិសេសករណីនេះនឹងត្រូវលេីកលេី តុប្រជុំជាមួយសម្ដេច នៅកិច្ចប្រជុំឆមាសខាងមុខនេះ ព្រោះវាលែងជាបញ្ហាដីធ្លីហេីយ វាចូលទៅដល់បញ្ហា អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិប្រព្រឹត្តផ្ទុយនឹងការណែនាំរបស់ថ្នាក់ជាតិ ហេីយប្រព្រឹត្តអំពេីខុសច្បាប់ប្រឆាំងលេីសិទ្ធិមនុស្ស៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post