header ads

Sponsor

ក្រោយពីមានការចាប់ខ្លួនស្ត្រីម្នាក់ ដោយសារតែ​មិន​ព្រមស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ ដោយឡាយលក់ផលិតផលជាមួយនឹង​ការបញ្ចេញ​អស់​កេរ​ខ្មាស ត្រូវបានតំណាង​អង្គការ​សង្គម​ស៊ីវិល បានរួម​គ្នា​សរសេរ​លិខិត​ចំហរ​ជូន​ដល់​ប្រមុខ​រដ្ឋាភិបាល ឲ្យ​ពិចារណា​ឡើងវិញ ចំពោះ​ការដាក់ទណ្ឌកម្ម​ទៅលើ​ស្ត្រី​ដោយសារតែ​ជម្រើស​នៃ​ការ​ស្លៀកពាក់​របស់​ពួកគេ​។

ចំពោះរឿងនេះ លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅវិល្លាម បានចាត់ទុកបរទេស ថាដែលមិនយល់វប្បធម៌ សង្គមធម៌ ដែលជាខ្នែងនៃអរិយធម៌ខ្មែរ និងស្នើសូម ដោយឲ្យគោរពសិទ្ធិកម្ពុជាក្នុងការអនុវត្តន៍ច្បាប់ដេីម្បីការពារតម្លៃវប្បធម៌កម្ពុជាផង។

ជាមួយគ្នានេះដែរ លោកបានបន្ថែមថា បេីប្រទេសអ្នកឯងចូលចិត្តវប្បធម៌ស្រាត ក៏ចូលចិត្តចុះកុំមកបង្គាប់កម្ពុជាអី។

ដោយឡែកអ្នកតែស្ករ ដែលខ្លះមានសុទ្ធតែបណ្ឌិតផង មេត្តាកុំយករូបតាមជញ្ជាំងប្រាសាទបូរាណដែលអប្សរា ពុំមានស្លៀកពាក់មកប្រៀបធៀប ហេីយមេត្តាជ្រាបថា កាលសម័យបូរាណ ពុំមានរោងចក្រក្រណាត់ ពុំមានសាលាថ្ម បញ្ចាំងស្លាយ LED ទេ ទេីបសម័យនោះគ្មានការបិទបាំងត្រឹមត្រូវ គ្មានឧបករណ៍ទំនេីប ផលិតសម្លៀកបំពាក់ ដោយសារតែចង់ឲ្យមនុស្សវិវត្តន៍ទៅកាន់ការរស់នៅប្រកបដោយសីលធម៌ និងចេះបិទបាំងរាងកាយនេះហេីយ ទេីបមានការស្រាវជ្រាវអភិវឌ្ឍន៍ជាដំណាក់កាលរហូតមកដល់ពេលនេះ ។

ដោយឡែកភាពស៊ីវីល័យក៏ឋិតក្រោមច្បាប់ដែលបានកំណត់ស្របតាមសង្គមធម៌ វប្បធម៌ នៃប្រទេសនីមួយៗដែរ ។

តេីអស់លោកចង់ដេីរថយក្រោយទៅសម័យបុរេប្រវត្តិឬ? ប្រសិនជាអស់លោកចូលចិត្តវប្បធម៌បង្ហាញកេរភេទ សូមអស់លោក គាំទ្រដល់ភរិយា បងប្អូនស្រី របស់អស់លោកចុះ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post