header ads

Sponsor

ព្រះវិហារ: នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២០ នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងមានការចូលរួមពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យ ហ៊ុន សែន ដូនទុន បានចុះត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ នៅផ្សារឆែប ក្នុងភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
– ទឹកក្រូច ចំនួន ០៨ដប ស្មើនឹង ១៧.២៨លីត្រ
– ទឹកស៊ីអ៊ីវ ចំនួន ០៥ដប ស្មើនឹង ២.៥លីត្រ
– ទឹកត្រីកោះកុង ចំនួន ១៨ដប ស្មើនឹង ៩លីត្រ
– ទឹកត្រី ចំនួន ១៣ដប ស្មើនឹង ៦.៥លីត្រ
– ទឹកសៀង ចំនួន ២០ដប ស្មើនឹង ១០លីត្រ
– ទឹកខ្មេះ ចំនួន ០៦ដប ស្មើនឹង ៣លីត្រ
– ទឹកស៊ីរ៉ូ ចំនួន ០៨ដប ស្មើនឹង ៦លីត្រ
– ប័រ ចំនួន ០៥ប្រអប់ ស្មើនឹង ០.៤គីឡូក្រាម
– តៅហូកែវ ចំនួន ០២កែវ ស្មើនឹង ០.៦គីឡូក្រាម
– ត្រីខ ចំនួន ០៣កំប៉ុង ស្មើនឹង ០.៤៦៥គីឡូក្រាម
សរុបទំនិញដកហូតបានចំនួន ៥៤.២៨លីត្រ និង ១.៤៦៥គីឡូក្រាម។

បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅដុតកម្ទេចចោលភ្លាមៗ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post