header ads

Sponsor

ភ្នំពេញ​៖ កាលពីវេលាម៉ោង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ បុរសម្នាក់បានបាត់លុយចំនួន១០ ៥០ ០០០រៀល ខណៈដែលមិនសូវស្រួលខ្លួនបានទៅកន្លែងកោសជប់នៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ​ ។

ជនរងគ្រោះ ឈ្មោះ មៀច តក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ លុយបាត់អស់ចំនួន ១លាន៥ម៉ឺនរៀល។

បើតាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់ពិសាស្រាបៀអស់៣កំប៉ុង មានអារម្មណ៍មិនស្រួលខ្លួន វិលមុខ បើកម៉ូតូកង់បី ទៅចូលកោសជប់ នៅផ្ទះម៉ាស្សាខាងលើ ដោយមានស្ត្រី២នាក់ ជាអ្នកកោសជប់ គក់ច្របាច់ រួចរាល់ហើយ ដកលុយឲ្យថ្លៃឈ្នួល ទើបដឹងថា បាត់លុយ សួរនាំមិនបាន មានតែរត់ទៅប្តឹងប៉ូលិស កម្លាំងប៉ុស្តិ៍ចុះទៅ ក្រុមស្ត្រីម៉ាស្សាចំនួន ៣នាក់ គ្រាន់តែក្រឡេកឃើញសមត្ថកិច្ច បានស្ទុះចុះពីលើគ្រែ រត់ឡើងទៅសង្ងំលើផ្ទះ ប៉ូលិសហៅចុះមកវិញ ប្រកែកឈ្លោះ ជាមួយ ជនរងគ្រោះ រហូតដល់ដុតធូបស្បថស្បែ ហើយត្រូវបានសមត្ថកិច្ច ឃាត់នាំខ្លួន ស្ត្រីថៅកែ និងស្ត្រីម៉ាស្សា២នាក់ យកទៅសាកសួរនៅប៉ុស្តិ៍ប៉ូលិស ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post