សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នៅព្រឹកថ្ងៃចន្ទនេះថា សម្ដេចនឹងមិនស្នើសុំត្រឡប់មកវិញនូវEBAដែលបាត់បង់២០%មកវិញនោះទេ ហើយកុំសង្ឃឹមថា ខ្មោចដែលងាប់ហើយអាចរស់ឡើងវិញឱ្យសោះ។ ការប្រកាសរបស់សម្ដេចនេះ សំដៅទៅលើអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោល ហើយសម្ដេចក៏បញ្ជាក់ថា ការអនុវត្តច្បាប់ចំពោះលោក កឹម សុខា នឹងបន្តទៅមុខទៀត។
សម្ដេចបញ្ជាក់ថា ទោះមានការកាត់EBA១០០%ក្ដី ក៏សម្ដេចនឹងមិនយកអធិបតេយ្យទៅដោះដូរនោះទេ។
សម្ដេចបន្តថា ចំពោះកម្មករដែលត្រូវរោងចក្រព្យួរការងារដោយសារការបាត់EBA និងការខ្វះវត្ថុធាតុដើមសម្រាប់ផលិតកម្ម នឹងត្រូវទទួលបានប្រាក់ចំនួន៦០%នៃប្រាក់ខែគោល ហើយចំពោះកម្មករដែលបាត់បង់ការងារនឹងទទួលបានប្រាក់ចំនួន១២០ដុល្លារក្នុងរយៈពេល៦ខែ៕
ផ្ដល់សិទ្ធិដោយ៖ khmernas