header ads

Sponsor

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ នគបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានបញ្ជូនក្រុមចោរឆក់វ័យក្មេងដ៏សកម្មចំនួន ០២នាក់ ក្នុងនោះមានម្នាក់ជាសិស្សសាលាផងដែរ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់។

ជនសង្ស័យទី១ ឈ្មោះ ហែម សំរិទ្ធស័ក្ត ហៅសាក់ម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ

ជនសង្ស័យទី២ ឈ្មោះ ដួង តារ៉ាស័ក្ត ហៅសាក់តូច ភេទប្រុស អាយុ១៨ឆ្នាំ។

 នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ប៊ុន សត្យាបានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៦៖០នាទី សមត្ថកិច្ច របស់លោកបានស្រាវជ្រាវឈានទៅឃាត់បានខ្លួនជនសង្ស័យចំនួន២នាក់ ស្ថិតនៅចំណុចមុខ ផ្ទះលេខ៣១ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យបានប្រើប្រាស់ម៉ូតូ ជាមធ្យោបាយជិះធ្វើសកម្មភាព ដើម្បីប្រព្រឹត្តអំពើហិង្សា ឆក់ទូរស័ព្ទដៃម៉ាក IPhone11ពណ៌ខ្មៅ បណ្តាលឱ្យហើយបានបណ្តាលឱ្យជនរងគ្រោះ ធ្លាក់ពីលើរ៉ឺម៉កម៉ូតូកង់បី (PassApp) មកលើថ្នល់រងរបួសបែកចិញ្ចើមខាងឆ្វេងហូរឈាម នៅចំណុចមុខផែថ្មភ្នំពេញ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៣៖១០នាទី។

ជនរងគ្រោះ មានឈ្មោះ ហេង ភារម្យ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៨អា ផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុនកូកាកូឡា។ សម្ភារដែលបានបាត់បង់ទូរស័ព្ទដៃម៉ាក IPhone11 ពណ៌ខ្មៅ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post