អគ្គនាយកគ្រឹះស្ថានអង្គរ បានប្រកាសលក់បណ្ណពិសេសចូលទស្សនានៅរមណីយដ្ឋានអង្គរតាមប្រភេទ បណ្ណ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិរយៈពេល៤ខែ គឺចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី ២៥ខែ មិថុនាឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី ២៥ ខែកុម្ភៈនេះ។
ការសម្រួលលក់បណ្ណពិសេសនេះ ខណៈភ្ញៀវទេសចរ មានការធ្លាក់ចុះខ្លាំង អំឡុងពេលមានវិបត្តិវីរុស COVID-19 កំពុងវាយលុកខ្លាំង។
តម្លៃបណ្ណពិសេសលក់ឲ្យភ្ញៀវចូលទស្សនានៅតំបន់អង្គមានដូចជា៖
- ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ០១ថ្ងៃ អាចចូលមើលបាន០២ថ្ងៃ
- ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ០៣ថ្ងៃ អាចចូលមើលបាន០៥ថ្ងៃ
- ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ០៧ថ្ងៃ អាចចូលមើលបាន ១០ថ្ងៃ។