Sponsor

អនុ​រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិ​បាល​អ៊ីរ៉ង់​លោក Iraj Harirchi និង​សមា​ជិក​សភា​មួយ​រូប​ទៀត បាន​ធ្វើ​តេស្ត​វិជ្ជ​មាន​ជា​មួយ​វីរុស​កូ​រ៉ូ​ណា​ឬ​Covid​-​19 ខណៈ​ប្រទេស​អ៊ីរ៉ង់​មាន​មនុស្ស​ស្លាប់​ដោយ​សារ​វីរុស​នេះ​កើន​ដល់​១៥​នាក់ និង​អ្នក​ឆ្លង​៩៥​នាក់​។

លោក Iraj Harirchi បាន​និយាយ​នៅ​ក្នុង​វី​ដេ​អូ​មួយ​ថា គាត់​កំពុង​ដាក់​ខ្លួន​ឯង​នៅ​ដាក់​ដោយ​ឡែក​ពី​គេ ដើម្បី​ផឹក​ថ្នាំ​ព្យា​បាល​ជំងឺ​។ កាល​ពី​ថ្ងៃ​ច័ន្ទ មន្រ្តី​ជាន់​ខ្ពស់​សុខា​ភិ​បាល​អ៊ីរ៉ង់​រូប​នេះ បាន​ត្រដុស​ក្បាល​របស់​គាត់​ម្តង​ហើយ​ម្តង​ទៀត នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ ខណៈ​គាត់​បាន​បដិ​សេធ​ថា អាជ្ញា​ធរ​នឹង​មិន​និយាយ​កុហក​អំពី​ការ​ផ្ទុះ​ឡើង​Covid​-​19នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ឡើយ​។

អង្គ​ការ​សុខ​ភាព​ពិភព​លោក​បាន​និយាយ​ថា ការ​កើន​ឡើង​ករណី​ភ្លាម​ៗ​នៅ​ក្នុង​ប្រទេស​នេះ គឺ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​។

នៅ​ក្នុង​វី​ដេ​អូ​Iraj Harirchi បាន​និ​យាយ​ថា​៖​«​ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា​ខ្ញុំ​បាន​ឆ្លង​កូរ៉ូណា​។ ខ្ញុំ​មាន​គ្រុន​ក្តៅ​កាល​ពី​ម្សិល​មិញ​។ ការ​ធ្វើ​តេស្ត​បាន​ត្រលប់​មក​វិញ​ជា​វិជ្ជ​មាន​កាល​ពី​យប់​មិញ​។ ខ្ញុំ​នៅ​ឯកោ​។ កាល​ពី​ប៉ុន្មាន​នាទី​មុន ខ្ញុំ​ត្រូវ​បាន​គេ​ប្រាប់​ថា​ការ​សាក​ល្បង​ចុង​ក្រោយ​បាន​មក​ដល់​។ ខ្ញុំ​នឹង​ចាប់​ផ្តើម​លេប​ថ្នាំ​។ ជា​ទូ​ទៅ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​។ ខ្ញុំ​គ្រាន់​តែ​មាន​អារម្មណ៍​នឿយ​ហត់​បន្តិច​ខ្ញុំ​ក្តៅ​ខ្លួន​ហើយ​វា​នឹង​ធ្លាក់​ចុះ​»​៕

ប្រភព៖BBC

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor