នៅសល់ប្រមាណ១០ថ្ងៃទៀតប៉ុននោះ ដែលជាថ្ងៃយុវនិស្សិត គង់ ប៊ុនរិទ្ធ មកពីខេត្តបាត់ដំបង ត្រូវចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយព្រះរាជអាជ្ញារង សាយ ណូរ៉ា ចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើង។
ការកោះហៅនេះក្រោយពីយុវនិស្សិតបានចេញមុខតតាំង ដោយអះអាងពីភាពមិនប្រក្រតីនៃការប្រឡងសិស្សចៅក្រម រហូតប្ដឹងមកដល់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គណបក្សខ្មែរក្រោក។
បើតាមឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានឲ្យដឹងនៅយប់ថ្ងៃទី ០៤ ខែកុម្ភៈនេះថា ការប្ដឹងរបស់យុវនិស្សក្រីក្ររូបនេះ រហូតឈានដល់ការស៊េីបអង្កេត និងការអញ្ជេីញក្រសួងយុត្តិធម៌មកបំភ្លឺជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ដេីម្បីមានមូលដ្ឋានបញ្ជូនរបាយការទៅរដ្ឋាភិបាល ។
ឯកឧត្តមបានឲ្យដឹងទៀតថា ដោយសារភាពក្លាហានរបស់យុវនិស្សិតនេះហេីយ ទេីបជាឱកាសឲ្យសមាជិកឧត្តមក្រុមប្រឹក្សា ពីគណបក្សខ្មែរក្រោក បានតម្រុយស្រាវជ្រាវរកឃេីញចំពោះបញ្ហាមិនប្រក្រតីពាក់ព័ន្ធផ្សេងទៀត រហូតបានរៀបចំរបាយការណ៍ដាក់ជូនប្រមុខរាជរដ្ឋាភិបាលរួចរាល់ហេីយ កាលពីសប្ដាហ៍មុន ។
សូមជម្រាបជូនថាកាលពីថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២០ នេះមានកិច្ចប្រជុំពិសេសមួយ នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី ដែលប្រតិភូក្រសួងយុត្តិធម៌បានចូលមកបំភ្លឺ និងធ្វេីបទបង្ហាញនានាតបតាមការ រកឃេីញរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពាក់ព័ន្ធនឹងភាពមិនប្រក្រតី នៃការចូលប្រឡងជ្រេីសរេីសសិស្សចៅក្រម , ប្រឡងផ្ទៃក្នុងជ្រេីសរេីសចៅក្រមព្រះរាជអាជ្ញា , ភាពកម្សោយរបស់តំណាងអយ្យការ , ភាពអសកម្មនៃតំណាងអយ្យការ , ការចោទមិនត្រឹមត្រូវរបស់តំណាងអយ្យការ ដោយខ្វះមូលដ្ឋានគតិយុត្តិ និងការចាប់ការឃុំខ្លួនពលរដ្ឋ ក្នុងរឿងដីធ្លីដោយផ្ទុយនឹងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ។
ខ្លឹមសារនៃការសួរ និងចម្លេីយខ្លះៗ មានដូចតទៅ ៖
១ ៖ ការរកឃេីញរបស់យេីងខ្ញុំ ជុំវិញការចូលប្រឡងប្រជែងផ្ទៃក្នុងជ្រេីសរេីសចៅក្រមព្រះរាជអាជ្ញា ដែលមាន៤បេក្ខជន បានចូលប្រឡងដោយខុស ច្បាប់ ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា មាត្រា ២៣ ។
៖ ករណីនេះ ក្រោយការជជែកដេញដោលយ៉ាងតឹងតែង ដោយដំបូងលោកអះអាងថាជាគោលការ តែពេលខ្ញុំសួរថាគោលការណ៍មិនអាចធំជាងច្បាប់ទេ ច្បាប់បានកំណត់យ៉ាងច្បាស់ ទីបំផុតរដ្ឋមន្ត្រី បានទទួលស្គាល់ថា «ពិតជាមានចន្លោះប្រហោង» ដូចនេះយេីងខ្ញុំបានបន្ថែមថា សូមឲ្យមានការពិនិត្យឡេីងវិញចំពោះ ការចូលប្រឡងដោយខុសច្បាប់នេះ។
២ ៖ ការរកឃេីញឯកសារ មិនប្រក្រតីរបស់បេក្ខជន ឈ្មោះ សយ យូសុមនា ដែល ដាក់ពាក្យស្នេីសុំប្រឡង ខុសគោលការណ៍កំណត់ថាត្រូវភ្ជាប់បរិញ្ញាប័ត្រ តែលេីពាក្យស្នេីសុំប្រឡងគឺនៅថ្ងៃ ទី ២៦ កុម្ភៈ ឆ្នាំ ២០១៩ គ្មានបរញ្ញាប័ត្រភ្ជាប់ទៅជាមួយទេព្រោះសម័យប្រឡងបរិញ្ញារបស់បេក្ខជន គឺ នៅថ្ងៃ២៩ កក្កដា ឆ្នាំ ២០១៩ ក្រោយការដាក់ពាក្យ
៖ ករណីនេះ ដំបូងរដ្ឋមន្ត្រីអះអាងថា ការដាក់ពាក្យរបស់នាង គឺនាងប្រឡងបរិញ្ញារួចហេីយតែមិនទាន់មានសញ្ញាប័ត្រតែមានលិខិតបញ្ជាក់ទេ ខ្ញុំក៏បានដេញដោលបន្ត បញ្ជាក់ថាថា នាងគ្មានអីភ្ជាប់ទេពេលដាក់ពាក្យ ព្រោះមុនដាក់ពាក្យនាងមិនទាន់បានចូលប្រឡងច្បាប់នៅឡេីយនោះទេ ។ ក្រោយការដេញដោល ប្រតិភូក្រសួង ឯឧ កេីត រិទ្ធ បានបកស្រាយថា ករណីនេះ រឿង ពាក្យស្នេីសុំរបស់ សយ យូសុមនា ជារឿងឯកជន ។
៣ ៖ ស្នេីសុំអោយបកស្រាយបំភ្លឺ តាមបណ្ដឹងរបស់បេក្ខជនគង់ប៊ុនរិទ្ធ នឹងក្លាហានបង្ហាញលទ្ធផលប្រឡងលេីមុខវិជ្ជានិមួយៗបេីសិនការរៀបចំនោះមានតម្លាភាពនិងសុច្ចរិតមែននោះ
៖ ករណីនេះក្រសួងបានអះអាងថាការប្រឡងគឺត្រឹមត្រូវយុត្តិធម៌ណាស់ ហេីយការបង្ហាញលទ្ធផលប្រឡងលេីមុខវិជ្ជានិមួយៗគឺមិនអាចធ្វេីបាន ។