ក្រុមមន្រ្តីពន្ធនាគារចិនត្រូវបានដកចេញពីតំណែង បន្ទាប់ពីអ្នកទោសរាប់រយនាក់នៅក្នុងពន្ធនាគារចំនួនពីរ បានឆ្លងវីរុស Covid-19។ ចំនួនអ្នកទោសដែលឆ្លងនេះ ស្មើរមួយភាគបួននៃករណីCovid-19ថ្មីចំនួន៨៩៩ករណី ដែលត្រូវបានរាយការណ៍នៅថ្ងៃសុក្រនេះ។
យោងតាមរដ្ឋាភិបាលខេត្តសានដុងភាគខាងកើតប្រទេសចិន ឆ្មាំពន្ធនាគារមួយរូបនៅពន្ធនាគាររីឆាង ក្នុងទីក្រុងជីននីង បានចាប់ផ្តើមក្អកនិងបង្ហាញរោគសញ្ញាផ្សេងទៀតនៅដើមខែកុម្ភៈ។ មនុស្សទាំងអស់ចំនួន២០៧៧នាក់ ដែលត្រូវបានឃុំឃាំងឬធ្វើការនៅពន្ធនាគារ ត្រូវបានធ្វើតេស្តសុខភាព ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ មានអ្នកទោស២០០នាក់និងមន្ត្រីពន្ធនាគារចំនួន៧នាក់ បានឆ្លងវីរុសនេះ។
ប្រភព៖South China Morning Post
ផ្ដល់សិទ្ធិដោយ៖ Khmernas