ក្រសួងទេសចរណ៍បានចេញសេចក្ដីណែនាំមួយកាលពីថ្ងៃទី២០កុម្ភៈ ដើម្បីឱ្យបុគ្គលិកដែលកំពុងបម្រើការតាមកន្លែងស្ប៉និងម៉ាស្សា ត្រូវការពារខ្លួនពីការឆ្លងវីរុសCovid-19 តាមរយៈការប្រុងប្រយ័ត្នទាក់ទងឬប៉ះពាល់ភ្ញៀវ និងត្រូវពាក់ម៉ាស់ឬស្រោមដៃក្នុងពេលកំពុងធ្វើការ។
ចំពោះភ្ញៀវដែលមានរោគសញ្ញា ដូចជា គ្រុនក្ដៅ ក្អក ឈឺក ហៀរសំបោរឬពិបាកដកដង្ហើម ត្រូវណែនាំឱ្យពាក់ម៉ាស់ឬទៅកាន់មន្ទីរពេទ្យ។ ម្ចាស់អាជីវកម្មស្ប៉ានិងម៉ាស្សា ដែលមានបុគ្គលិកកើតអាការៈក្ដៅខ្លួន ត្រូវអនុញ្ញាតឱ្យឈប់សម្រាកនៅផ្ទះ ឬបញ្ជូនទៅមន្ទីរពេទ្យ។
សេចក្ដីណែនាំដដែលបន្តថា នៅតាមកន្លែងស្ប៉ានិងម៉ាស្សា ត្រូវបិទផ្ទាំងផ្សព្វផ្សាយព័ត៌មានពន្យល់អំពីការលាងដៃទៅដល់ភ្ញៀវ ផ្ដល់កន្លែងលាងដៃ សាប៊ូ និងទឹកអាកុល និងត្រូវសម្អាតទីធ្លារួមទាំងរបស់ដែលប្រើប្រាស់ញឹកញាប់ជាដើម៕
ផ្ដល់សិទ្ធិដោយ៖ khmernas