គិតចាប់តាំងពីព្រឹកថ្ងៃពុធទី២៦កុម្ភៈ គឺប្រទេសចំនួន៧ក្នុងតំបន់អឺរ៉ុប គឺបានប្រកាសពីករណីឆ្លងដំបូងនៃវីរុសកូរ៉ូណាថ្មីឬCovid-19 ដូចជាប្រទេសដាណឺម៉ាក អេស្ដូនី ន័រវែស ហ្សកហ្ស៊ី ក្រិក រូម៉ានី និងប្រទេសម៉ាសេដូខាងជើង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានCNNនៅរសៀលថ្ងៃទី២៧កុម្ភៈនេះ។
អ៊ីតាលី ជាប្រទេសមានករណីឆ្លងច្រើនជាងគេនៅក្នុងតំបន់អឺរ៉ុប ដែលគិតមកដល់ពេលនេះ អ៊ីតាលី មានអ្នកឆ្លងយ៉ាងហោចចំនួន៤០០នាក់។
នៅថ្ងៃពុធម្សិលមិញនេះ អង្គការសុខភាពពិភពលោកបាននិយាយថា វីរុសនេះបានចាប់ផ្ដើមរីករាលដាលយ៉ាងលឿន បើប្រៀបធៀបទៅនឹងករណីឆ្លងរាលដាលនៅក្នុងប្រទេសចិន ដែលជាកន្លែងប្រភពដើមរបស់វីរុស។
នៅទូទាំងពិភពលោក មានមនុស្សជាង៨ម៉ឺននាក់ ស្ថិតនៅក្នុងប្រទេសប្រហែល៤០ បានឆ្លងវីរុសនេះ ដែលអ្នកឆ្លងភាគច្រើននៅប្រទេសចិន៕
ផ្ដល់សិទ្ធិដោយ៖ khmernas