កោះកុង៖អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនជនជាតិតៃវ៉ាន់ចំនួន ៤ នាក់ដែលធ្វើដំណើរពីតៃវ៉ានមកកម្ពុជាដោយកប៉ាល់នេសាទ។ នេះបើតាមរបាយការរបស់មន្ទីរសុខាភិបាលខេត្តកោះកុងកាលពីថ្ងៃទី ២៥ ខែកម្ភៈ។
ជនជាតិតៃវ៉ាន ៤នាក់បានធ្វើដំណើរដោយកប៉ាលនេសាទដោយចេញពីប្រទេសរបស់ខ្លួននៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២០ ហើយបានមកដល់កម្ពុជានៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២០ នៅចំនុចភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។
តាមការត្រួតពិនិត្យបច្ចេកទេសវេជ្ជសាស្រ្ត របស់មន្ត្រីសុខាភិបាល បង្ហាញថាបុរសទាំង ៤នាក់នោះមិនមានរោគសញ្ញាទាក់ទងនឹងជំងឺរលាកសួតប្រភេទថ្មី CoVid-19 ឡើយ ដោយពួកគាត់មានកំដៅធម្មតា មិនមានបញ្ហាផ្លូវដង្ហើម។
បច្ចុប្បន្នកប៉ាល់ និងជនជាតិតៃវ៉ាន់ទាំងនោះ បានចតនៅលើផ្ទៃសមុទ្រកោះកុងក្រៅ ដើម្បីជួសជុលម៉ាស៊ីនកប៉ាល់ និងស្ថិតក្រោមការតាមដានរបស់កងទព័ជើងទឹកសមុទ្រកោះកុងក្រៅ៕
ផ្ដល់សិទ្ធិដោយ៖ khmernas