សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ការភ័យខ្លាចជំងឺCOVID-19 បានធ្វើឲ្យវិស័យទេសចរណ៍នៅក្នុងតំបន់ និងប្រទេសកម្ពុជា ទទួលរងនូវផលប៉ះពាល់គួរឱ្យកត់សម្គាល់។ ជាក់ស្ដែងក្នុងខែកុម្ភៈ ឆ្នាំ ២០២០ ភ្ញៀវទេសចរបរទេសចូលមកកម្ពុជា បានធ្លាក់ចុះប្រមាណជាង ៦០ភាគរយ ជាពិសេស ភ្ញៀវទេសចរជនជាតិចិន បានធ្លាក់ចុះក្នុងរង្វង់៩០ភាគរយ បើធៀបជាមួយនឹងគោលដៅទេសចរណ៍សំខាន់នៅក្នុងប្រទេសនោះ ខណៈអាជីវកម្មទេសចរណ៍នៅខេត្តសៀមរាបទទួលរងនូវផលប៉ះពាល់ជាខ្លាំង។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19) និងការព្យួរភាពអនុគ្រោះពន្ធលើមុខទំនិញមួយចំនួន ក្រោមកម្មវិធី«ទំនិញគ្រប់មុខ លើកលែងអាវុធ» (EBA) នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានសន្តិភាព។
ជាមួយនឹងហេតុផលនេះ សម្ដេច ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ សំដៅជួយឱ្យសណ្ឋាគារ និងផ្ទះសំណាក់ អាចបន្តអាជីវកម្មរបស់ខ្លួនបាន ដោយរក្សាបាននូវការងារជូនកម្មករ-និយោជិត និងមានភាពប្រកួតប្រជែងខ្លាំងជាងមុន នៅពេលជំងឺCOVID-19នេះ កន្លងផុតទៅ៕
ផ្ដល់សិទ្ធិដោយ៖ Khmernas