header ads

Sponsor

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០នាទី អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវលំ ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្រ្កាបជាក់ស្តែងបានជនស្ស័យចំនួន១នាក់ឈ្មោះ រិទ្ធ ធារ៉ា ភេទស្រី អាយុ២១ ឆ្នាំស្នាក់នៅបន្ទប់ជួល នៅភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ មុខរបរមិនប្រាកដ ។

វត្តុតាងរួមមានក្រាមពណ៌សថ្លា ៦ កញ្ចប់( ២កញ្ចប់ថង់ធំល្មម៤កញ្ចប់ថង់តូច) ឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងថង់ផ្លាស្ទិចសំរាប់ច្រកថ្នាំញៀនមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post