ភ្នំពេញ៖ បន្ទាប់ពីសហភាពអឺរ៉ុប ប្រកាសដកព្យួរមុខទំនិញមួយចំនួនរបស់កម្ពុជា ក្រោមក្របខ័ណ្ឌអនុគ្រោះពន្ធទៅកាន់ទីផ្សារអឺរ៉ុប សហជីព បានស្នើឲ្យរដ្ឋាភិបាលគិតពិចារណាឡើងវិញ និងស្វែងរកដំណោះស្រាយ ដើម្បីទទួលបានការអនុគ្រោះពន្ធនេះវិញ។
លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករនៅកម្ពុជា បានបង្ហាញពីការព្រួយបារម្ភ ខណៈពេលដែលសហភាពអឺរ៉ុបដកការអនុគ្រោះពន្ធ EBAនេះ ។ លោកលើកឡើងបែបនេះថា«សហភាពអឺរ៉ុប និងរដ្ឋាភិបាលខ្មែរយើង ធ្វើយ៉ាងណាពិភាក្សារកដំណោះស្រាយ ដើម្បីរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ដែលនេះ គ្រាន់តែជាការសម្រេចចិត្តលើកតំបូងរបស់សហភាពអឺរ៉ុប ចឹងខ្ញុំគិតថា យើងនៅមានឱកាសចរចាជាមួយសហភាពអឺរ៉ុបបន្ថែមទៀត»។
សូមជម្រាបថា កម្ពុជា មានកម្មករកម្មការិនីកាត់ដេរ ៧៥ម៉ឺននាក់ កំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជា ហើយមួយចំនួន អាចនឹងរងផលប៉ះពាល់នៃចំណូលគ្រួសារ បើសហភាពអឺរ៉ុបដកប្រពន្ធអនុគ្រោះពន្ធEBA ២០% ដែលគិតសរុបប្រហែល១០០លានដុល្លារក្នុង១ឆ្នាំ ទៅលើមុខទំនិញនាំចេញមួយចំនួនដូចជា សម្លៀកបំពាក់ និងស្បែកជើង ផលិតផលធ្វើដំណើរ និងស្ករសជាដើម ទៅកាន់ទីផ្សារអឺរ៉ុប៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx6Eh2FD3ClC9pNJ-zg7j1j34d4tiIUvNF28d1JfXxwMJ6zfJU752YpYYQLd2NXkUE66Ww0PJ0VaEhKfKEZcKcrQuT-WD78T9MQ2kkp15TGBVU_TFvt8g593eP1l4woQdJffrrU2uKJf3M/s1600/vayo9.jpg)