header ads

អស់រយៈពេលជាង2ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន OPPO បានផ្អាកបញ្ចេញស្មាតហ្វូនស៊េរីថ្មីត្រកូល Find បន្ទាប់របស់ខ្លួនជាបណ្តោះអាសន្ន ដែលធ្វើឲ្យអតិថិជននិយមស្មាតហ្វូនម៉ូដែលនេះជ្រួលច្របល់ រងចាំអ៊ុតមើលយ៉ាងអន្ទះអន្ទែង។ ស្រាប់តែដើមឆ្នាំថ្មី 2020 ក្នុងត្រីមាសទីមួយ ក្រុមហ៊ុន OPPO នៅជុំវិញពិភពលោក បានទម្លាយស្មាតហ្វូនត្រកូល Find  ជំនាន់ក្រោយដែលនឹងអាចផ្តល់បទពិសោធពេញលេញដល់អ្នកប្រើប្រាស់មិនធ្លាប់មានពីមុនមក បន្ទាប់ពីបានវិនិយោគទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ លើផ្នែកធនធានមនុស្ស និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ R & D។

ហេតុអ្វី Find ស៊េរី ជាគោលដៅចំបងរបស់ក្រុមហ៊ុន OPPO? តាមពិតពាក្យថា “Find” តំណាងឲ្យស្មារតីរុករកថ្មី ដូច្នេះស្មាតហ្វូន OPPO ត្រកូល Find ត្រូវបានចាត់ទុកជាស្មាតហ្វូនថ្នាក់ខ្ពស់លំដាប់កំពូលរបស់ OPPO។ កាលពីឆ្នាំនៅឆ្នាំ 2018 ស្មាតហ្វូន OPPO Find X ត្រូវបានក្រុមហ៊ុនបំពាក់នូវអេក្រង់លាតពេញ និងមានការចរនាយ៉ាងល្អផ្ចិតផ្ចង់បំផុត រហូតអាចឈ្នះពានរង្វាន់នៃការឌីស្សាញដ៏ល្អបំផុត (Best Design Award) នៅក្នុងប្រទេសចិនក្នុងកម្មវិធី ប្រគល់ពានរង្វាន់ប៉ាតង់របស់ចិនសម្រាប់សតវត្សន៍ទី 21 (21st China Patent Awards) បានធ្វើឡើងនៅក្នុងប្រទេសអាស៊ី ។

អាស្រ័យហេតុនេះ ស្មាតហ្វូនជំនាន់ថ្មី OPPO ត្រូកូល Find ក្នុងយុគសម័យបច្ចេកវិទ្យា5G ប្រាកដជាស្មាតហ្វូនលំដាប់កំពូលដ៏អស្ចារ្យបំផុត បន្ទាប់ពីចំណាយពេលយ៉ាងយូរក្នុងការផលិត ឌីហ្សាញ សម្រិតសម្រាងនូវបច្ចេកវិទ្យា ថ្មីៗ ទំនើបៗ សមត្ថភាពលើសពីតម្លៃ។ កាលពីម្សិលមិញ ក្រុមហ៊ុន ​ OPPO ប្រចាំប្រទេសចិន បានបង្ហើបគម្រោងបង្ហាញនូវសមាសភាពពិតនៃស្មាតហ្វូនត្រកូល Find ស៊េរីបន្ទាប់ ក្នុងសន្និសីទអនឡាញសកលលើ YouTube Channel ផ្លូវការរបស់ OPPO (https://youtu.be/yTSZeiaSLxU) ម៉ោង 17:00pm ត្រូវនឹងម៉ោង 16:00pm នៅប្រទេសកម្ពុជា ថ្ងៃទី 6 មិនា 2020 ខាងមុខនេះ។

បើក្រឡេកមកមើលទំព័រហ្វេសប៊ុក ឬ YouTube ផ្លូវការ OPPO ប្រចាំប្រទេសកម្ពុជាឯណេះវិញកំពុងតែព្រឡូយរូបរាង និង លក្ខណៈអស្ចារ្យរបស់ស្មាតហ្វូនថ្នាក់ខ្ពស់ស៊េរីថ្មី របស់ OPPO ត្រកូល Find ជាបណ្តើរៗហើយ។

អ្នកទាំងអស់គ្នាសាកគិតមើល៍នៅពេលដែលស្មាតហ្វូន OPPO ត្រកូល Find មាន DNA ខ្លាំងពីកំណើតអញ្ចឹង ចុះជំនាន់ក្រោយរបស់វាវិញអាចនឹងទំនើបអស្ចារ្យប៉ុណ្ណា? ហើយអាចនឹងមានរហ្សស័នាមអ្វីទៅ?

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post