Sponsor

ភ្នំ​ពេញ​៖រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល​ឯក​ឧត្តម​ ម៉ុប​ ហេង​ បាន​ចេញ​សេចក្ដី​ប្រកាស​ណែ​នាំ​ ដល់​ប្រធាន​មន្ទីរ​សុខា​​ភិបាល​រាជ​ធានី​-​ខេត្ត​ ជុំ​​រុញការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន ​និង​វិធាន​ការ​ការ​ពារ​ជំងឺ​ Covid​-​19​ ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​សហគម​។

ការ​ប្រ​កាស​បែប​នេះ ​ក្រោយ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​បាន​លើក​ឡើង​ថា  ​កម្ពុជា​ត្រូវ​ត្រៀម​លក្ខណៈ សម្រាប់​លទ្ធ​ភាព​នៃ​ឆ្លង​រាល​ដាល​ដ៏​ច្រើន​នៃ​វីរុស​កូរ៉ូណា​ថ្មី ដែល​ការ​ត្រៀម​នេះ គឺ​ដើម្បី​ធា​នា​អំ​ពី​ការ​ឆ្លើយ​តប​ឱ្យ​បាន​ឆាប់​រហ័ស​និង​ទាន់​ពេល​វេលា​។

​ឯក​ឧត្តម​ ម៉ុប​ ហេង​ ក៏​បាន​ផ្ញើរ​សារ​ដល់​គណៈ​អភិបាល​រាជ​ធា​នី​-​ខេត្ត ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ និង​វិធាន​ការ​ទប់​ស្កាត់​ជំងឺ ​Covid​-​19 ​នៅ​ក្នុង​សហគមដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​។

​ទន្ទឹម​នេះ​ក្រ​សួង​​សុខាភិបាល​ក៏​បាន​ដាក់​បង្ហាញ​លេខ​ទូរស័ព្ទ​ទាន់​ហេតុ​ការណ៍​១១៥​របស់​នា​យក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ទាក់​ទង​សាក់​សួរ​ព័ត៌មាន​៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor