header ads

Sponsor

ព្រឹកថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ កប៉ាល់ទេសចរណ៍ដ៏ល្បីឈ្មោះ MS westerdam ដឹកមនុស្សចំនួន ២២០០នាក់ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ បន្ទាប់ពីមានការឯកភាពដោយមនុស្សធម៌ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ខណៈដែលកាប៉ាល់នេះ ត្រូវបានប្រទេស និងកោះចំនួន៦ បានបដិសេដមិនឲ្យចូលចតនោះទេ ព្រោះបណ្ដាប្រទេសទាំងនោះភ័យខ្លាចអំពីជំងឺ Covid ឬ CoronaVirus ដែលបណ្ដាលឲ្យអ្នកដំណេីរក្នុងកប៉ាល់មានភាពតែលតោល ខ្វះស្បៀងយ៉ាងខ្លាំង ហេីយកាប៉ាល់អាចប្រឈមនឹងការតែលតោលនៅកណ្ដាលសមុទ្រ។

ឯកឧត្តម វិល្លាម បានថ្លែងសារមួយជូនជនរួមជាតិជាទីស្រលាញ់ ដោយលើកឡើង ស្របទៅនឹងការសម្រេចរបស់រាជរដ្ឋាភិបាល ខណៈការអនុញ្ញាតិឲ្យចូលចតនេះ ពលរដ្ឋកម្ពុជាខ្លះបានបង្ហាញពីការភ័យបារម្ភថា កប៉ាល់នោះនឹងនាំអ្នកជំងឺចូលមក តែនាវិកនៃកប៉ាល់បានអះអាងហេីយថាកាប៉ាល់នោះពុំមានរោគសញ្ញានៃអ្នកជំងឺណាបានឈឺនោះទេ គេគ្រប់គ្នាសុខភាពល្អ។

តេីដោយគ្រាន់តែភ័យខ្លាចដោយគ្មានមូលដ្ឋានយេីងត្រូវរេីសអេីង ឬត្រូវអោបដៃមេីលមនុស្សជាង២០០០នាក់ស្លាប់មែនទេ ? ខណៈដែលកម្ពុជាយេីងជាប្រទេសមួយដែលរស់នៅក្រោមការប្រៀនប្រដៅនៃពុទ្ធឱវាទរបស់ព្រះពុទ្ធសាសនា ការជួយអ្នកដទៃជាមេរៀនដែលយេីងគ្រប់គ្នាបានរៀនតាំងពីកុមារភាព ឯមេត្តាធម៌ គឺដូនតាបានប្រៀនប្រដៅ មកជាប់ជានិច្ចនោះ ?

ខ្ញុំលេីកឡេីងនេះខ្ញុំមិនកាន់ជេីងចំពោះរដ្ឋាភិបាលទេ ត្បិតរាជរដ្ឋាភិបាលជាកេីតឡេីងពីបក្សផ្សេង ហេីយខ្ញុំជាថ្នាក់ដឹកនាំបក្សផ្សេង តែបេីកម្ពុជាយេីងចិត្តអាក្រក់ មិនអោយនាវានេះចូលចត ហេីយពួកគេដែលនៅលេីនាវាទាំងអស់ ដាច់ស្បៀងរហូតស្លាប់ តែមុខមាត់កម្ពុជាទាំងមូលនេះវាអមនុស្សធម៌ប៉ុណ្ណាលេីសកលលោក ?

សូមប្រកាន់ខ្ជាប់នូវឥរិយាបថទន់ភ្លន់ ចិត្តមេត្តា និងការជួយគ្នាក្នុងគ្រាកម្សត់ ដេីម្បីរក្សាអត្តសញ្ញាណជាខ្មែរ ។ ខ្មែរ គឺខ្មែរ ខ្មែរមានអត្តសញ្ញាណរបស់ខ្លួន ដែលបរទេសអាចមិនមានដូចខ្មែរទេ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post