ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានថ្លែងនៅទីក្រុងហ្សឺណែវនៅថ្ងៃអង្គារថា វ៉ាក់សាំងដំបូងបង្អស់ ដើម្បីការពារវីរុសកូរ៉ូណាថ្មី អាចរកបានក្នុងរយៈពេល១៨ខែខាងមុខទៀត ដូច្នេះបច្ចុប្បន្ន ត្រូវបន្តប្រើប្រាស់វិធីបង្ការដែលកំពុងមានសព្វថ្ងៃ។
គាត់បាននិយាយទៀតថាវីរុសនេះត្រូវបានគេដាក់ឈ្មោះថាCOVID-19 ដែលជាឈ្មោះថ្មី ដែលមានសារសំខាន់ ដើម្បីចៀសវាងការមាក់ងាយ ហើយឈ្មោះផ្សេងទៀតអាចមិនត្រឹមត្រូវ៕
ប្រភព៖Reuters
ផ្ដល់សិទ្ធិដោយ៖ Khmernas