គិតត្រឹមម៉ោង ៣ កន្លះនេះ គ្មានប្រជាជនកម្ពុជាណាម្នាក់ឆ្លងខូវីដ ១៩ នោះឡើយ។ នេះជាការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលបានថ្លែងនៅក្នុងសន្និសីទកាសែតនៅថ្ងៃនេះ។
លោកស្រី អះអាងទៀតថា មកដល់ពេលនេះ កម្ពុជា បានធ្វើតេស្តលើមនុស្សចំនួន ១៤៥ ដើម្បីរកវីរុសខូវីដ ១៩ តែក្នុងចំណោមមនុស្ស ១៤៥ នោះ មានតែជនជាតិម្នាក់ប៉ុណ្ណោះ ដែលបានឆ្លងខូវីដ ១៩ និងបានព្យាបាលជាសះស្បើយកាលពីពេលកន្លងទៅ។ ចំណែកមនុស្ស ១៤៤ នាក់ទៀតគ្មានឆ្លងនោះឡើយ។ នេះជាការអះអាងរបស់លោកស្រីអ្នកនាំពាក្យខាងលើ។