header ads

Sponsor

មុននេះបន្តិច ឯកឧត្តម វិល្លាម បានសម្ដែងការភ្ញាក់ផ្អេីលយ៉ាងខ្លាំងក្រោយ ក្រោយពីទទួលព័ត៌មានថាពលរដ្ឋមួយចំនួន បានតវ៉ាចំពោះលោក ព្រាប សុវត្ថិ ដែលធ្វេីរោងឈេីបិទផ្លូវសាធារណៈ ហេីយពលរដ្ឋអះអាងថាលោក ព្រាប សុវត្ថិ ក៏ធ្វេីរបងបំពានផ្លូវសាធារណៈ ជាពិសេសការចតឡានបិទផ្លូវ ឬសម្លេងរោទិ៍របស់ឡានជាដេីម ដែលបង្ករការរំខានដល់ពួកគាត់ ។

បេីពិនិត្យលេីរូបភាព ពិតជាមានការធ្វេីឈេីលេីផ្លូវសាធារណៈមែន ឬអាចនិយាយថា បិទផ្លូវដោយប្រយោល តែចំពោះការធ្វេីរបងបំពានលុះត្រាអាជ្ញាធរជាអ្នកពិនិត្យទេីបដឹង ដោយមិននិយាយរឿងផ្សេងទេ។

ឯកឧត្តម បានបន្តឲ្យដឹងថា លោកផ្ទាល់ក៏ជាអ្នកចូលចិត្តបទចម្រៀងខ្លះៗរបស់កំពូលតារារូបនេះ  តែចំពោះការបំពានទ្រព្យសម្បត្តិសាធារណៈ គឺជាទោស ដែលបានបញ្ញតិ ដោយក្រមព្រហ្មទណ្ឌ ហេីយច្បាប់ដាក់ទោសមិនស្គាល់តារា មិនស្គាល់លោកខែនោះទេ។

ឯការតវ៉ារបស់ពលរដ្ឋជារឿងមួយផ្នែក តែប្រសិនជាបិទផ្លូវសាធារណៈមែន អាជ្ញាធរគួរមានវិធានការដោះស្រាយ បេីជាកំហុសអចេតនា រេីឈេីចេញទៅសម្រួលគ្នាទៅ ហេីយពលរដ្ឋសំណូមពរអ្វីខ្លះដោះស្រាយទៅ វាគ្មានបញ្ហាអីធំដុំផង ដេីម្បីរក្សាតម្លៃថ្លៃថ្នូរ ជាពិសេសសម្ដេចតេជោអំពាវនាវហេីយ ថាឲ្យសិល្បករ សិល្បការនី ធ្វេីជាគំរូដល់សង្គម។

តែកំពូលតារាចម្រៀងក៏ដោយ ពលរដ្ឋក៏ដោយ សិទ្ធិស្មេីគ្នាចំពោះមុខច្បាប់ ការតវ៉ារបស់ពលរដ្ឋ ក្នុងទ្រង់ទ្រាយតូចនេះចាត់ទុកថាជាការប្រេីសិទ្ធិសេរីភាពបញ្ចេញមតិ ដែលការពារដោយច្បាប់ ។

បេីនិយាយន័យសង្គមទូទៅ បេីយេីងមិនប៉ះពាល់គេ គេមិនមកបង្កបញ្ហាអ្វីនោះដែរ ។

យ៉ាងណាបើតាមលោក​ហេង ឡុង ប្រធាន​សមាគម​​​មិត្ត​សិល្បៈស្ម័គ្រចិត្ត​ជួយ​សង្គម បាន​បញ្ជាក់​នៅ​មុន​នេះ​បន្តិច​ ផងដែរថា «បង ព្រាប សុវត្ថិ សូម​បដិសេធ​ព័ត៌មាន​ផ្សាយ​កាលពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០២០ ម្សិលមិញ ចំពោះ​ការ​ផ្ទុះ​តវ៉ា​ពាក់ព័ន្ធ​ជាមួយ​នឹង​ផ្ទះ​របស់​គាត់ ហើយ​បាន​ចោទ​ប្រកាន់​ថា គាត់​បាន​រំលោភ​ផ្លូវ​សាធារណៈ និង​ធ្វើឲ្យ​រំខាន​អ្នកជិតខាង ដោយមាន​រហូត​៧០​គ្រួសារ​មក​តវ៉ា តែ​ជាក់ស្ដែង​មាន​ត្រឹម​ពីរ​បី​គ្រួសារ​ប៉ុណ្ណោះ ហើយ​គាត់​បាន​ចោទ​ជា​សំណួរ​ថា ពួកគាត់​មានបំណង​អ្វី​? នៅពេលដែល​គាត់​នៅផ្ទះ ហេតុអ្វី​មិន​មក​និយាយ​គ្នា​? សូមបញ្ជាក់ថា ថ្ងៃកើតហេតុ​ម្សិលមិញ​នេះ គាត់​មិនបាន​នៅ​ភ្នំពេញ​ទេ ឥឡូវនេះ​គាត់​កំពុងតែ​ធ្វើដំណើរ​ត្រឡប់​មកពី​ខេត្ត​មណ្ឌលគិរី​វិញ»។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post