header ads

Sponsor

នៅថ្ងៃទី២០.០៣.២០២០ វេលាម៉ោង​ ១៥ម៉ ៣០នាទី​ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ លួច(រថយន្ត) នៅចំណុចលើចិញ្ចើមផ្លូវជាប់របងឌ្រីមឡែន ផ្លូវសុរាម្រិត ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវឃាត់ខ្លួនគឺឈ្មោះ នេត រចនា ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ផ្ទះជួលលេខ១២៦A ផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ​។
វត្ថុតាងចាប់យក ៖
_រថយន្ត ០១គ្រឿងម៉ាកHYUNDAI GRAND STAREX ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AW-8950
_ទូរស័ព្ទ ០១គ្រឿង ម៉ាកហូវៃ ពណ៍ខៀវ
_អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក
_សៀវភៅធនាគារ ០១សន្លឹក
_កាតធនាគារ ០១សន្លឹក
_កាតវីង ០២សន្លឹក
_កាតធានារ៉ាប់រង ០២សន្លឹក ។
ជនរងគ្រោះ ឈ្មោះ GUAN TAO ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិចិន កានលិខិតឆ្លងដែនលេខE91908825 មុខរបបលក់ដូរ ទីលំនៅ ផ្ទះលេខ០៧ ផ្លូវ៣៩ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំពោះមុខ ជនសង្ស័យបានសារភាពថា ខ្លួនបានរើសបានកូនសោររថយន្តក្នុងណាហ្គាវើលទី១ ហើយបានជិះរថយន្តទៅផ្ញើនៅកន្លែងផ្ញើមន្ទីរពេទ្យកាលម៉ែត្រ កំលាំងប៉ុស្តិ៍ ខណ្ឌ កំពុងបន្តកសាងសំណុំរឿងតាមនិតិវិធី ។
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post