header ads

Sponsor

ភ្នំពេញ៖ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍បង្ហាញថា ការប្រែប្រួលអាកាសធាតុ នឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចកម្ពុជាជាង ១០% ដែលបណ្តាលមកពីការធ្លាក់ចុះនៃផលិតភាពពលកម្មរបស់កម្មករ ដោយសារតែកំណើនសីតុណ្ហភាពខ្ពស់ និងការបាត់បង់ទិន្នផលដំណាំកសិកម្ម។ 

លោក ទិន ពន្លក អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ បានមានប្រសាសន៍ក្នុងសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងពង្រឹងសមត្ថភាព និងតាមដានស្តីពី​ការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម នៅពីថ្ងៃទី ១៣ ខែមីនាថា ការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពលអវិជ្ជមាន​ដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេស លើវិស័យកសិកម្ម ប្រព័ន្ធជីវៈចម្រុះនិងអេកូឡូស៊ី ធនធានទឹក សុខភាពមនុស្ស តំបន់ឆ្នេរ និងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាអស់ជាច្រើនក្នុងមួយឆ្នាំៗ។ 

តាមការសិក្សារបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍បង្ហាញថា នៅត្រឹមឆ្នាំ២០៥០ ប្រសិនបើ មិនបន្ថែមការ វិនិយោគលើការបន្ស៊ាំទេ នោះការប្រែប្រួលអាកាសធាតុនឹងកាត់បន្ថយកំណើន​សេដ្ឋកិច្ចប្រមាណ ១០% នៃផលិតផលក្នុង​ស្រុកសរុប ដែលបណ្តាលមកពីការធ្លាក់ចុះនៃផលិតភាពពលកម្មរបស់កម្មករ ដោយសារតែកំណើន សីតុណ្ហភាពខ្ពស់ ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធដោយសារតែព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងការបាត់បង់ទិន្នផលដំណាំកសិកម្ម៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post