header ads

Sponsor

សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅនឹងគណនីហ្វេសបុកមួយដែលមានឈ្មោះ San Prum ដែលបានចុះផ្សាយថា ( ផ្លុំជាតិអាល់កុលផ្សងនឹងគ្រោះថ្នាក់ COVID 19 ? ) ស្នងការនគរបាលរាជធានីភ្នំពេញ សូមធ្វេីការបដិសេធទាំងស្រុងចំពោះការផុសនេះ ដែលអាចធ្វេីប្រជាពលរដ្ឋមានការយល់ច្រឡំ ។
កម្លាំងចម្រុះនៃស្នងការនគរបាលរាជធានីភ្នំពេញ តែងតែខិតខំបម្រេីប្រជាពលរដ្ឋ ទាំងថ្ងៃ ទាំងយប់ ព្រោះតែដេីម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺក្នុងគោលបំណងដេីម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ដោយការបេីកបរក្នុងស្ថានភាពស្រវឹង ក៏ដូចជាមិនពាក់មួកសុវត្ថិភាព ។
ជាពិសេសរាល់ការផ្លុំដេីម្បីត្រួតពិនិត្យជាតិអាល់កុល គឺឧបករណ៍១ ប្រេីបានសម្រាប់តែមនុស្សម្នាក់ប៉ុណ្ណោះ ក្រោយពីពិនិត្យរួចឧបករណ៍នោះត្រូវបានបោះចោល ហេីយអ្នកថ្មីគឺតែងតែប្រេីប្រាស់ឧបករណ៍ថ្មីជានិច្ច ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post