បណ្ឌិត យង់ ពៅ ឯកទេសវិទ្យាសាស្រ្តនយោបាយបានរៀបរាប់លើគណនី Facebook របស់លោកបណ្ឌិតថា៖ ដ្បិតអីខូចចិត្ត សម្តីធ្ងន់បន្តិច ព្រោះចង់ដាស់ពីដំណេក...!
ប្រជាជាតិ យើង គួរងាក មករក អភិក្រម ជាតិ ដែល នាំឱ្យជាតិ ខ្លាំង ដោយ សំអាង ភាព ខ្លាំង របស់ ខ្លួនឯង ជា ជាង នាំ គ្នា រំពឹង តែ លើ បរទេស ឬ បរទេស និយមជ្រុល។ ពឹងលើបរទេសសូម្បី ៖
- ពេទ្យ ៖ សុខចិត្ត ទៅព្យាបាលនៅឯបរទេស ដោយមិនព្រមអភិវឌ្ឍវិស័យសុខាភិបាលខ្លួនឯង
- ធនាគារ ៖ យកលុយវាល់លាន ទៅផ្ញើនៅឯធនាគារបរទេស ខណៈជាតិរបស់ខ្លួនត្រូវការធនធានអភិវឌ្ឍ
- អប់រំ ៖ សុខចិត្តបញ្ជូនកូនចៅខ្លួន ឱ្យទៅរៀនបរទេស តាំងពីថ្នាក់តូចរហូតធំ ដោយមើលរំលងវិស័យអប់រំខ្លួនឯង
- ផ្កា ៖ ជិះយន្តហោះទៅមើលផ្ការីក នៅឯបរទេស មិនយកខួរក្បាលមកគិតថាធ្វើម៉េចឱ្យជាតិខ្លួនមានផ្ការីកស្រស់ដែរ
...គេចពីបរទេសដាក់សម្ពាធលើយើងបាន ទាល់តែយើងខ្លាំង...ភ្ញាក់ខ្លួនផងទៅ អស់លោកអ្នក...
...គេចពីបរទេសដាក់សម្ពាធលើយើងបាន ទាល់តែយើងខ្លាំង...ភ្ញាក់ខ្លួនផងទៅ អស់លោកអ្នក...