អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានអះអាងថា មកដល់ពេលនេះនៅទូទាំងប្រទេសកម្ពុជា បានធ្វើតេស្តលើមនុស្ស ១១១២ ករណី។លោកស្រី បញ្ជាក់ថា ក្នុងចំណោម ១១១២ ករណីនោះ រកឃើញអ្នកផ្ទុកកូវីដ ១៩ ចំនួន ៣៥ នាក់គិតត្រឹមម៉ោង ១០ កន្លះ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០។
«យើងបានធ្វើតេស្ត ១១១២ ករណី គ្មានការយកលុយទេ វាគឺជាបន្ទុករបស់រដ្ឋាភិបាល។ ការពិនិត្យ និងធ្វើតេស្ត ធ្វើឡើងដោយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល»។
នេះជាការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណរដ្ឋមន្រ្តីនៅព្រឹកនេះ។ ផ្ដល់សិទ្ធិដោយ khmernas

