header ads

Sponsor

គិតចាប់ពីថ្ងៃធ្វើកូដកម្មរហូតមកដល់ថ្ងៃទី២៦ខែមីនានេះ កម្មករកម្មការិនីរោងចក្រឃែនធឺរេនធ្វើកូដកម្មអស់រយៈពេល៣ថ្ងៃ ក៏ប៉ុន្តែភាគីក្រុមហ៊ុននៅតែតាំងគោលជំហរដដែល ពោលគឺមិនព្រមធ្វើតាមការទាមទារតាមផ្លូវច្បាប់របស់កម្មករកម្មការនីឡើយ បើទោះជាមានការចូលរួមការអន្តរាគមន៍ពីខាងក្រសួងការងារកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

 


អ្នកស្រី សាន់ សុផា តំណាងកម្មករក្នុងរោងចក្រឃែនធឺរេនបានលើកឡើងដូច្នេះថា៖«ក្រុមហ៊ុន នៅតែអត់មានគោលជំហនិងដំណោះស្រាយជាមួយកម្មករ ហើយថ្ងៃដែលបើកលុយគឺជាកាព្វកិច្ច របស់ក្រុមហ៊ុនដែលគាត់ត្រូវគោរពតែក្រុមហ៊ុនអត់ហ៊ានធ្វើកិច្ចសន្យាជាមួយកម្មករ អ៊ីចឹងក្រុមហ៊ុន មានចេតនា អ្វីឲ្យពិតប្រាកដ»។


អ្នកស្រីបន្តថា ការតវ៉ាទាមទារនេះ គ្រាន់តែចង់ឲ្យមានការធ្វើកិច្ចព្រមព្រៀងច្បាស់លាស់មួយរវាងក្រុមហ៊ុនជាមួយនឹងតំណាងកម្មករ ដោយតម្រូវឲ្យភាគីក្រុមហ៊ុន ធ្វើការបើកប្រាក់ឈ្នួលឲ្យបានទៀងទាត់ និងគោរពទៅតាមច្បាប់ស្ដីពីការងារ។

ទាក់ទងនឹងករណីនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានសរសេរសារលើ ហ្វេសបុករបស់លោកថា ការបើកប្រាក់ឈ្នួលគឺជាកាតព្វកិច្ចផ្លូវច្បាប់ដែលនិយោជកមិនអាចគេចវេសបានឡើយ ទង្វើរបស់ក្រុមហ៊ុន គឺបាននិងកំពុងបំពានច្បាប់ការងារកម្ពុជាទាំងស្រុង។


សាររបស់លោក ស៊ីណា ដដែល ក៏បានស្នើឲ្យក្រសួងការងារដោះស្រាយករណីនេះឲ្យបានម៉ឺងម៉ាត់និងមានវិធានការជាក់លាក់ណាមួយលើក្រុមហ៊ុននេះ ដើម្បីដោះស្រាយផលវិបាករបស់បងប្អូនកម្មករ ដែលពួកគាត់កំពុងប្រឈមនិងការខ្វះខាតលុយកាក់ សម្រាប់ប្រើប្រាស់លើការចំណាយផ្សេងៗ៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post