header ads

Sponsor

ភ្នំពេញ៖ មន្រ្តីជំនាញកាំកុងត្រូល រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងលក់ម៉ាស់ និងអាល់កុលមួយចំនួន ដែលកំពុងចរាចរណ៍លើទីផ្សារ ហើយគ្មានគុណភាព និងលក់ក្នុងតម្លៃខ្ពស់ហួសហេតុជូនប្រជាពលរដ្ឋ ដើម្បីការពារជំងឺកូវីដ១៩ នៅថ្ងៃទី២៦ខែមីនា ឆ្នាំ ២០២០ ។

សកម្មភាពចុះត្រួតពិនិត្យរបស់មន្រ្តីកាំកុងត្រូលនេះ ធ្វើឡើងនៅតាមឱសថស្ថានចំនួន៤ទីតាំង​គឺនៅជិតផ្សារអូឡាំពិក ផ្សារតាប៉ាង ផ្សារទំនើបម៉ាក្រូ និងផ្សារទំនើបអ៊ីអនសែនសុខ ដើម្បីស្វែងរកនូវផលិតផលម៉ាស់ និងអាល់កុលសម្រាប់លាងដៃ ដែលគ្មានគុណភាព នាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់។ ជាមួយគ្នានេះ មន្រ្តីជំនាញ ក៏តាមដានស្រាវជ្រាវរកអាជីវករ ឬឱសថស្ថាន ដែលឆ្លៀតឱកាសលក់ម៉ាស់ តម្លើងថ្លៃខ្ពស់ ដើម្បីយកទៅអប់រំផងដែរ។

ទន្ទឹមនឹងនេះ មន្រ្តីកាំកុងត្រួល បានស្នើឲ្យម្ចាស់ឱសថស្ថានទាំងអស់ ចូលរួមសហការលក់ផលិត ផលដែលមានគុណភាព មានផ្លាកយីហោច្បាស់លាស់ និងធ្វើការរក្សាតម្លៃអោយបានសមរម្យ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៥ ខែមីនាឆ្នាំ២០២០ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានព្រមានឲ្យបិទឱសថស្ថានណា ដែលបន្តលក់ម៉ាស់ឡើងថ្លៃហួសហេតុលែងឲ្យដំណើរការលក់ ហើយបើរកឃើញ ករណីឱសថស្ថានណាលក់ម៉ាសឡើងថ្លៃ និងត្រូវបិទឈប់ឲ្យលក់មួយជីវិត៕

ប្រភព៖ ទូរទស្សន៍ជាតិ

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post