header ads

Sponsor

ដោយការយកចិត្តទុកដាក់ដល់សុខទុក្ខ និងសុខភាពរបស់កងកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាដេីម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញចុះសួរសុខទុក្ខកងកម្លាំងទាំងអស់ចំណុះផែន ការិយាល័យជំនាញ ដេីម្បីចែកម៉ាស់ដល់គ្រប់អង្គភាពយកទៅពាក់ការពារខ្លួន ។
ក្នុងឱកាសនោះដែរឯកឧត្តមស្នងការបានធ្វេីការណែនាំដល់មន្ត្រីទាំងអស់ឲ្យថែរក្សាអនាម័យស្អាត ពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយអាល់កុល ឬទឹកសម្លាប់មេរោគឲ្យបានជាប្រចាំ ក៏ដូចជាថែទាំសុខភាពឲ្យបានល្អ ដូចជាញាុំទឹកក្តៅ ខ្ពុរមាត់ជាមួយទឹកអំបិល ជាពិសេសកុំចេញក្រៅផ្ទះបេីសិនជាគ្មានការចាំបាច់ ។







ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post