នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច ហ៊ុន សែន ព្រមានបិទឱសថស្ថានមួយចំនួនដែលបន្តលក់ម៉ាស់ឡើងថ្លៃហួសហេតុ លែងឲ្យដំណើរការលក់។ ថ្លែងក្នុងពិធី អញ្ជើញជួបគ្រូពេទ្យស្ម័គ្រចិត្តមុនចេញប្រយុទ្ធជាមួយវីរុស Covid-19 នៅថ្ងៃទី ២៥ ខែ មីនា នេះ។
សម្ដេច ព្រមានដូច្នេះថា៖ «ប្រសិនបើរកឃើញករណីឱសថស្ថានណាលក់ម៉ាសឡើងថ្លៃ និងត្រូវបិទឈប់ឲ្យលក់មួយជីវិត»។
សម្ដេចបន្តថា សូមក្រសួងសុខាភិបាល និងប្រជាពលរដ្ឋរាយការណ៍ពីចំនួនឱសថស្ថានលក់ឡើងតម្លៃម៉ាស ដើម្បីធ្វើការបញ្ឈប់បន្ទាន់៕
ផ្ដល់សិទ្ធិដោយ៖ Khmernas