header ads

Sponsor

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាស រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចស្រេចហើយនូវបន្ទប់សម្រាកព្យាបាលជាង៣ពាន់បន្ទប់ នៅទូទាំងប្រ​ទេស សម្រាប់ពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស​​ ដែល​បានឆ្លងជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ គឺរាជរដ្ឋាភិ​បាល​កម្ពុជាបានត្រៀមរួចជាស្រេចនូវបន្ទប់សណ្ឋាគារ, សាលារៀន និងមន្ទីរពេទ្យ​មួយចំនួន ដែលមានប្រព័ន្ធទឹក ភ្លើង និងមានគ្រែរៀបចំរួចស្រេចហើយ ដែលអាចទ​ទួលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ អោយស្នាក់នៅ និងព្យាបាលដោយឥតគិតថ្លៃ។ នៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមអគារមួយចំនួនដូចជា អតីត​សណ្ឋាគារអាំងទែកុងទីណង់តាល់ (Inter Continental Hotel/ The Great Duke ) មន្ទីរពេទ្យខ្មែរសូវៀត មន្ទីរពេទ្យនៅចាក់អង្រែ ពេទ្យយោធារដែលនៅមិន​ទាន់ប្រើនៅ​ឡើយ។ សម្តេច បានឲ្យដឹងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុម​គ្រូពេទ្យស្ម័គ្រចិត្ត កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលសង្ស័យ​ថាខ្លួនមានឆ្លងមេររោគកូវីឌ-១៩ សូមទូរស័ព្វមកលេខ ១១៥​ ដើម្បីប្រឹក្សាយោបល់ នឹងទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ព្រោះនេះគឺជាបញ្ហា​សុខភាពផ្ទាល់​របស់បងប្អូនដែលត្រូវតែពិនិត្យសុខភាពខ្លួនឯងអោយបានច្បាស់ចៀសវាងចម្លងរោគនេះទៅប្តីឬប្រពន្ឋឬកូនចៅ និងក្រុមគ្រួសារដែលចុងក្រោយគឺមានតែការសោកស្តាយ ។ សម្តេច ស្នើសូមកុំឲ្យមានការភ័យព្រួយបារម្ភ និងសូមកុំរើសអើងគ្នាទៅវិញទៅមក។

ទន្ទឹមនឹងនេះ សម្តេច បានអំពាវនាវដល់ប្រពលរដ្ឋកម្ពុជាទូទាំងប្រទេស​ត្រូវចូលរួម​ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ (Covid-19) ទាំងអស់គ្នា សូមកុំចេញពីផ្ទះ បើគ្មានការចាំបាច់អ្វីមួយនោះ ព្រោះមេរោគកូវីឌ-១៩ នេះគឺងាយឆ្លងពីមនុ​ស្សម្នាក់​ទៅម្នាក់បានយ៉ាងងាយ។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា វិធានការនេះ គឺដើម្បីទប់ស្កាត់ការឆ្លង​មេរោគ​កូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ទោះយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា មិនបាន​ហាមឃាត់ មិនឲ្យប្រជាជពលរដ្ឋកម្ពុជាធ្វើដំណើរ ហើយក៏មិនបានហាម​ឃាត់មិន​ឲ្យប្រជាពលរដ្ឋធ្វើពិធីសែនឆេងម៉េងនាពេលខាងមុខនោះទេ៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post