header ads

Sponsor


(ខេត្តស្វាយរៀង)៖ ជនជាតិចិនចំនួន១៧៤នាក់ បានធ្វើដំណើរតាមរថយន្តក្រុងមកចុះនៅចំណុចខាងមុខសណ្ឋាគារនិងកាស៊ីណូ ជិតច្រកទ្វាព្រំដែនអន្តរជាតិបាវិត កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០ នៅក្រុងបាវិត ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជនក្រុមសមត្ថកិច្ចនគបាលក្រុងបាវិត សហការណ៍ជាមួយកងរាជអាវុធហត្ថក្រុងបាវិត និងនគបាលអន្តោប្រវេសន្ត៍ច្រកទ្វាព្រំដដែនអន្តរជាតិបាវិត អាជ្ញាធរក្រុងបាវិតបានឃាត់ខ្លួននិងអញ្ជើញជនជាតិចិនទាំង១៧៤នាក់ ក្នុងនោះមានស្រី៣៧នាក់ នោះមកដាក់នៅសាលាក្រុងបាវិត អធិការដ្ឋាននគបាលក្រុងបាវិត និងអគារកងរាជអាវុធហត្ថក្រុងបាវិតដើម្បីគ្រប់គ្រងនិងធ្វើចត្តាឡីសក័ ។


ករណីខាលលើនេះលោក លឹមសៀង ហេង អភិបាលក្រុងបាវិត បានប្រាប់ក្រុមអ្នកសារព័ត៌មានអោយដឹងថា៖នៅយប់ថ្ងៃ២៤មីនា២០២០គឺមានជនជាតិចិនចំនួន១៧៤នាក់ បានធ្វើដំណើរពីទិសខាងលិចតាមផ្លូវជាតិលេខ១ មកចុះនៅមុខសណ្ឋាគារនិងកាស៊ីណូក្នុងក្រុងបាវិត ហើយគោលបំណងចូលស្នាក់នៅក្នុងសណ្ឋាគារនិងតាមកាស៊ីណូក៏ប៉ុន្តែម្ចាស់សណ្ឋាគារនិងកាស៊ីណូមិនអនិញ្ញាតិ ហើយបានរាយការណ៍មកជូនអាជ្ញាធរនិងសមត្ថកិច្ច ទើបលោកសហការណ៍ជាមួយនគបាលអន្តោប្រវេសន្ត៍ស្នងការនគបាលខេត្តនគបាលអន្តោប្រវេសន្ត៍ច្រកទ្វាព្រំដែនអន្តរជាតិបាវិត នគបាលក្រុងបាវិតនិងកងរាជអាវុធហត្ថក្រុងខេត្ត ចុះទៅឃាត់និងបញ្ជូនជនជាតិចិនទាំង១៧៤នាក់ មកដាក់ឲ្យស្នាក់នៅក្នុងសាលាក្រុងបាវិត នៅអធិការដ្ឋាននគបាលក្រុងបាវិត និងអាគារកងរាជអាវុធហត្ថក្រុងបាវិត ដើម្បីគ្រប់គ្រងនិងសាកសួរ ។


លោកអភិបាលក្រុងបន្តទៀតថា៖ នៅព្រឹកថ្ងៃទី២៥មិនា២០២០ សមត្ថកិច្ចនគបាលអន្តោប្រវេសន្ត៍ស្នងការដ្ឋាននគបាលខេត្ត បានសហការណ៍ជានគបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិ សាកសួរនិងឲ្យមន្ត្រីសុខាភិបាលពិនិត្យនិងធ្វើចត្តាឡីសក័រហូតដល់ម៉ោង១១និង៣០នាទីព្រឹក ពុំទាន់រកឃើញមានមុខសញ្ញាគួរឲ្យសង្ស័យករណីវីរុសកូវីដ១៩នោះទេ ។


ចាប់តាំងពីមានផ្ទុះជង្ងឺCOVID-19នោះមករាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនឹងជម្ងឺកូវិឌ១៩(COVID-19) ដែលកំពុងតែបង្កហានិភ័យមកលើសុខភាពនិងជីវិតប្រជាជនកម្ពុជាជាក់ស្តែង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា "ស្ថានការនេះ គឺជាការធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងសត្រូវឥតស្រមោល"ដើម្បីចូលរួមនឹងរាជរដ្ឋាភិបាលកម្ពុជា លោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសមាជិក សមាជិកា បានផ្តល់សណ្ឋាគារមួយកន្លែងស្ថិតនៅក្នុងទីក្រុងបាវិត ឈ្មោះថា “អុឹម ម៉ីហៀង” មានចំនួន៥២បន្ទប់ ជូនរដ្ឋបាលខេត្តស្វាយរៀង ចាត់ចែងឲ្យរដ្ឋបាលក្រុងបាវិតរៀបចំនិងប្រើប្រាស់ជាទីកន្លែងរក្សាទុកប្រជាជនចិនចំនួនប្រមាណ ១៧៤ នាក់ ស្នាក់នៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ ដើម្បីបង្ករលក្ខណៈងាយស្រួលដល់អាជ្ញាធរសុខាភិបាលពិនិត្យ តាមដាន ស្វែងរក និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីឌ១៩(COVID-19)៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post