header ads

Sponsor

ស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិក អំពាវនាវឲ្យសិស្សនិស្សិត ដែលកំពុងសិក្សា និងបញ្ចប់កាសិក្សានៅសហរដ្ឋអាមេរិក ផ្អាកការធ្វើដំណើរមាតុភូមិប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្អាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រទេសកម្ពុជា។ នេះបើតាមលិខិតអំពាវនាវរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៥ ខែ មីនា។

ស្ថានទូតបញ្ជាក់យ៉ាងនេះថា៖« រដ្ឋាភិបាលកម្ពុជាពុំមានផែនការជម្លៀសសិស្ស-និស្សិតយើង ដែលកំពុងសិក្សានៅបណ្ដាប្រទេសនានា រួមទាំងសហរដ្ឋមេរិកឡើយ»។

ការបញ្ជាក់បែបនេះក្រោយ នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន ប្រកាសថា កម្ពុជា មិនជម្លៀសនិស្សិត ដែលកំពុងសិក្សានៅក្រៅប្រទេស ចូលមកកម្ពុជា ឡើយក្នុងស្ថានភាពនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

សម្តេចថ្លែងដូច្នេះថា៖ «ស្ថានទូតនៅគ្រប់ប្រទេសទាំងអស់ត្រូវទាក់ទងទៅនិស្សិតខ្មែរ ហាមកុំឲ្យធ្វើដំណើរមកកម្ពុជា ព្រោះអាចឆ្លងជំងឺកូវីដមកកម្ពុជា ឬឆ្លងមកគ្រួសារ»។

គិតត្រឹមថ្ងៃទី ២៦ ខែ មីនា នេះ ចំនួនអ្នកឆ្លងជំងឺ កូវីដ-១៩ នៅសហរដ្ឋអាមេរិកកើនឡើង ៦៨,៣៦៧ នាក់ និងស្លាប់ចំនួន ១,០៣១ នាក់ ខណៈកម្ពុជាកើនឡើង ៩៦នាក់ និងព្យាបាលជាសះស្បើយចំនួន ១០នាក់៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post