លោក លី សូវ៉ាន់ មន្រ្តីនាំពាក្យក្រសួងសុខាភិបាល បានសរសេរនៅលើហ្វេសប៊ុកនៅថ្ងៃព្រហស្បតិ៍នេះថា ការហៅទូរស័ព្ទចូលលេខ១១៥ មកមន្រ្តីទទួលបន្ទុកលេខនេះ មាន៧០%បានការ ដើម្បីសួរនាំពត៌មានអំពីជំងឺCOVID-19 ព្រមទាំងរាយការណ៍ស្ថានភាពសុខភាព និង ៣០% ភាគរយមិនបានការ ។
លោកបន្តថា ៣០%ដែលទូរស័ព្ទចូលមិនបានការ រួមមានប្រើកុមារតូចៗឲ្យនិយាយជំនួស ទូរស័ព្ទចូលមិននិយាយបើកចោល ទូរស័ព្ទចូលចាក់ចំរៀងឲ្យស្តាប់ ប្រើសំដីអសុរោះ គ្រោកគ្រាត និងពាក្យប្រមាទ និងអ្នកស្រវឹងទូរស័ព្ទចូលនិយាយស្តាប់មិនយល់ជាដើម។
លោក លី សូវ៉ាន់ បញ្ជាក់ថា ការរំខានទាំងនេះ នាំឲ្យអ្នកដទៃទៀតមិនអាចទូរស័ព្ទចូលបាន ដែលចង់ជួបគ្រូពេទ្យជំនាញ និងបានស្នើឱ្យពលរដ្ឋប្រើប្រាស់លេខ ១១៥ នេះឲ្យមានតំលៃបផុត។ លោកក៏សំណូមពរដល់អាជ្ញាធរដែនដីទាំងអស់មេត្តាអប់រំប្រជាពលរដ្ឋមូលដ្ឋាន និងករណីចាំបាច់គួរចាត់វិធានការទៅតាមផ្លូវច្បាប់៕ ផ្ដល់សិទ្ធិដោយ Khmernas