header ads

Sponsor



កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៣និង៣០នាទី ត្រង់ចំណុចរោងចក្រ TRCA ផ្លូវ២១៧ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០៤នាក់ ៖
១-ឈ្មោះ ស៊ឹម វិរៈ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអូរអណ្តូង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (គ្មានសារធាតុញៀន) ។
២-ឈ្មោះ ធី គីនីន ហៅ នីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ក្នុងរាជធានីភ្នំពេញ (មានសារធាតុញៀន) ។
៣-ឈ្មោះ ខាត់ រ៉ាំបូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។
៤-ឈ្មោះ ស្រេង វិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ មុខបរមិនពិតប្រាកដ ស្នាក់នៅភូមិអូរអណ្តូង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (មានសារធាតុញៀន)។
យោងតាមបណ្តឹងរបស់ឈ្មោះ សុខ ទាំង ភេទស្រី អាយុ៤០ឆ្នាំ មុខរបរប្រធានរដ្ឋបាលរោងចក្រ ទីលំនៅផ្ទះលេខ៥១ ផ្លូវវេងស្រេង ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តំណាងឱ្យឈ្មោះ ឆិន លីន ឆិន ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរថៅកែរោងចក្រ TRCA ទីលំនៅប្រទេសចិន ។
សម្ភារៈបាត់បង់៖ ខោអាវកីឡាចំនួន០៤កាតុង គិតជាទឹកប្រាក់ចំនួន១៤៤០ ដុល្លារអាមេរិក ។
វត្ថុតាងចាប់យក៖ ខោអាវកីឡាចំនួន២១កាតុង ,ខោរោងចក្រចំនួន១៩ការ៉ុង ,រថយន្តចំនួន០១គ្រឿង (រថយន្តចាស់) , ទូរស័ព្ទចំនួន០២គ្រឿង និងទួណឺវីសដងជ័រ ចំនួន០១ ។
ហេតុការណ៍ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ក្រោយពីកម្មករបានឈប់សម្រាកពីការងារនៅក្នុងរោងចក្រឈ្មោះ TRCA ផ្លូវ២១៧ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឈ្មោះ សុខ ទាំង ភេទស្រី អាយុ៤០ឆ្នាំ មុរបរប្រធានរដ្ឋបាលរោងចក្រ បានប្រាប់ឱ្យឈ្មោះ ចូវ យ៉ុង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រងរោងចក្រ បិទទ្វាររោងចក្រខាងលើចាក់សោរទ្វារត្រឹមត្រូវ រួចឱ្យសន្តិសុខយាមល្បាតក្នុងបរិវេណរោងចក្រដូចធម្មតា ។ លុះដល់វេលាម៉ោង០៣និង៣០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ក៏មានជនសង្ស័យចំនួន០៤នាក់ ទី០១ឈ្មោះ ស៊ឹម វិរៈ ភេទប្រុស អាយុ៣៩ឆ្នាំ ទី០២ឈ្មោះ ធី គីនីន ហៅ នីន ភេទប្រុស អាយុ២៤ឆ្នាំ ទី០៣ឈ្មោះ ខាត់ រ៉ាំបូ ភេទប្រុស អាយុ២៦ឆ្នាំ ទី០៤ឈ្មោះ ស្រេង វិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ បានធ្វើសកម្មភាពមូលវីស រួចគាស់ជញ្ជាំងស័ង្កសីរោងចក្រ ចូលលួចយកខោអាវកីឡាចេញពីក្នុងរោងចក្រខាងលើ ចំនួន២៥កាតុង គិតជាទឹកប្រាក់ចំនួន៩០០០ ដុល្លារ (ប្រាំបួនពាន់ដុល្លារអាមេរិក) ដាក់លើរថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ 2AB-1032 (រថយន្តចាស់) បម្រុងដឹកគេចខ្លួន។ ពេលនោះសមត្ថកិច្ចយើង ជិះម៉ូតូល្បាតតាមផ្លូវបានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពជញ្ជូនខោអាវដាក់លើរថយន្ត ក៏បានធ្វើការអន្តរាគមន៍ឃាត់សួរនាំ តែជនសង្ស័យបានបើករថយន្តម៉ាកខាងលើគេចខ្លួន ហើយសមត្ថកិច្ចយើងបានធ្វើការដេញតាមពីក្រោយ និងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃខែឆ្នាំដដែល ជាបន្តបន្ទាប់ចំនួន០៤នាក់ខាងលើ រួមនិងវត្ថុតាង ១/ខោអាវកីឡាចំនួន២១កាតុង ,២/ខោរោងចក្រចំនួន១៩ការ៉ុង , ៣/រថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ 2AB-1032 ចំនួន០១គ្រឿង (រថយន្តចាស់) , ៤/ទូរស័ព្ទដៃម៉ាកណូគាចុចពិលពណ៌ខ្មៅ ចំនួន០២គ្រឿង, ៥/ទួណឺវីសដងជ័រពណ៌ខៀវប្រវែង២០សង់ទីម៉ែត្រចំនួន០១ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវីធីច្បាប់ ។ ហើយឈ្មោះ សុខ ទាំង ភេទស្រី អាយុ៤០ឆ្នាំ ជាតំណាងឱ្យឈ្មោះ ឆិន លីន ឆិន ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរថៅកែរោងចក្រ TRCA ក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង០៤នាក់ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post