នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២២និង៥០នាទី ដោយបានការអនុញ្ញាតពីលោក សេង ហៀង ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក ផាន់ លីវ៉ា ជាក្រឡាបញ្ជីអម បានឲ្យមន្ត្រីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀន ចុះអនុវត្តបង្ក្រាបជាក់ស្តែង ករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចលើផ្លូវបេតុង ភូមិ៣ ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អាន សៀវម៉ី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
ដកហូតវត្ថុតាង ក្រាមសថ្លាមួយចំនួន និងបន្តឃាត់ខ្លួនជនសង្ស័យចំនួ០២នាក់ទៀត ឈ្មោះ ជុំ សុខខឿន ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងឈ្មោះ សុខ រត្ន័ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
ដកហូតវត្ថុតាងក្រាមសថ្លាចំនួន ៣៨កូនកញ្ចប់(តូច35 ធំ3)។ជាបន្តឃាត់នៅចំណុចក្នុងផ្ទះសំណង់មិនរៀបរយបានជនសង្ស័យចំនួ០២នាក់ទៀតឈ្មោះ ដេត ឧត្តម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងបាញ់ថ្នាំរថយន្ត និងឈ្មោះ ឈឿន រក្សា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ។
ដកហូតវត្ថុតាងក្រាមសថ្លាចំនួន ០៣កូនកញ្ចប់ធំល្មម និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង។
ជាបន្តដោយបានការអនុញ្ញាតពីលោក សេង ហៀង ព្រះរាជអាជ្ញាររង បានឲ្យកម្លាំងសមត្ថកិច្ចយើងបន្តធ្វើរដ្ឋបាលនៅចំណុចខាងលើឃាត់បានចំនួន៥១នាក់(ស្រី០១នាក់) និងដកហូតម៉ូតូចំនួន២៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំងអស់បាននាំមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីធ្វើការសាកសួរបន្ដតាមនីតិវិធី។
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ