អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង៖ ស្តីពីការសហការណ៍ត្រួតពិនិត្យឆែកឆេរទីតាំង ស្តុកចែកចាយមេតាណុលជាមួយនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៧.៣០នាទី កំលាំងអធិការដ្ឋានបានសហការណ៍ជាមួយនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ឆែកឆេរទីតាំង ស្តុក ចែកចាយ មេតាណុល ដែលមាន ផ្ទះលេខ២៤Cផ្លូវ៣២៨សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយមានការសម្របសំរួលនឹងដឹកនាំផ្ទាល់ពីលោក សាយ ណូរា ព្រះរាជអជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៏ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកទូច ផល្លាមន្ត្រីភ្នាក់ងារត្រួតពិនិត្យឱសថ ក្រសួងសុខាភិបាល ។