អ្នកជំងឺកូវី ១៩ចំនួន២នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកពញាក្រែង ខេត្តត្បូងឃ្មុំបានជាសះស្បើយហើយ។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តត្បូងឃ្មុំធ្វើការផ្សព្វផ្សាយ នៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២០។
គិតត្រឹមថ្ងៃទី ២៤ ខែ មីនានេះ ចំនួនអ្នកឆ្លងកូវីដ ១៩ នៅខេត្តត្បូងឃ្មុំ មានចំនួន ៤នាក់ និងបន្តជាសះស្បាយចំនួន ២នាក់ហើយ។
ដោយឡែកអ្នកឆ្លងកូវីដ១៩នៅទូទាំងប្រទេសសរុបមានចំនួន៨៧នាក់ បូករួមទាំងអ្នកព្យាបាលជាសះស្បើយ២នាក់ខាងលើនេះ៕
ផ្ដល់សិទ្ធិដោយ៖ Khmernas