header ads

Sponsor

(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត និងមន្ត្រីមន្ទីរព័ត៌មានខេត្ត បានចុះសហការជាមួយមន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីយកព័ត៌មាន និងពិនិត្យមើលមន្ត្រីចត្តាឡីសក័នៃមន្ទីរសុខាភិបាល កំពុងប្រចាំការត្រួតពិត្យ និងធ្វើតេស្តវាស់កំដៅរកមុខសញ្ញាវីរុស កូវីដ-១៩ ទៅលើភ្ញៀវជាតិ និងអន្តរជាតិដែលចេញចូល ឆ្លងដែនចូលមកតាមច្រកទ្វាព្រំដែនអន្តរជាតិបាវិត ។

លោកវេជ្ជៈបណ្ឌិត អឹម បុត្រ ប្រធានចត្តាឡីសក័ប្រចាំច្រកទ្វាព្រំដែនអន្តរជាតិបាវិតបានឲ្យដឹងថា: ការកំណត់ថា ជនសង្ស័យមានផ្ទុកជំងឺផ្លូវដង្ហើមថ្មីហៅវីរុសកូវីដ-១៩ គឺ ទី១វាស់កំដៅ បើភ្ញៀវណាមានកំដៅ៣៨អង្សាសេ យើងត្រូវយកគាត់ទីបន្ទប់ពិនិត្យដោយឡែក ហើយឲ្យគាត់សម្រាកកន្លះម៉ោងដើម្បីសាកសួរប្រវត្តិនៃការចាកចេញរស់នៅពីដំបន់ដែលមានផ្ទុះវីរុសកូវីត១៩ (ទីក្រុងវូហានប្រទេសចិន) វាស់កំដៅ មុខសញ្ញាមានក្អក ក្អួត ចុកណែនដើមទ្រូង ពិបាកដកដង្ហើមក្រុមការងារនឹងបញ្ជូនអ្នកជំងឺទៅបន្ទប់ត្រៀម និងបញ្ជូនជនសង្ស័យទៅកន្លែងមន្ទីរពេទ្យដែលបានរៀបចំដោយសុវត្ថិភាព និងយកសំណាកទៅពិនិត្យនៅរាជធានីភ្នំពេញ ។

លោកបន្តថា: ប្រសិនបើកន្លះម៉ោងភ្ញៀវមានកំដៅចុះមកធម្មតាវិញ៣៧អង្សាសេ ហើយគ្មានប្រវត្តិនៅក្នុងតំបន់ផ្ទុះវីរុសកូរ៉ូណាឬនៅជិតឬផ្ទាល់ជាមួយអ្នកផ្ទុកវីរុសកូវីដ-១៩ និងគ្មានអាការៈក្អក ក្អួតធ្វើទុកផ្លូវដង្ហើមទេយើងឲ្យគាត់ធ្វើដំណើរបន្តធម្មតា ៕ដោយ ៖ ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post