header ads

Sponsor


ប្រទេសកម្ពុជា ៩ មីនា ២០២០៖ ការរៀបចំគម្រោងសម្រាប់ដំណើរកំសាន្តកាន់តែឆាប់កាន់តែប្រសើរ ជាពិសេសនៅពេល និយាយអំពីដំណើរកំសាន្តផ្សងព្រេង។ ខណៈរដូវផ្ការីក និងរដូវក្តៅខិតចូលមក​ដល់ អ្នកអាចចាប់ផ្តើមរៀបចំដំណើរកម្សាន្តទៅកាន់កន្លែងនៃក្តីស្រម៉ៃរបស់អ្នកជាមួយតម្លៃពិសេសពីអ៊ែមមឺរឹត។
 
សម្រាប់ពេលវេលាមានកំណត់ អ្នកដំណើរទាំងអស់នៅក្នុងប្រទេសកម្ពុជាអាចទទួលយកប្រម៉ូសិនពិសេសសម្រាប់ទិសដៅសំខាន់ៗ នៅក្នុងបណ្តាញសកលរបស់អ៊ែមមឺរឹតជាមួយនឹង ថ្នាក់ពាណិជ្ជកម្ម (Business Class) និងថ្នាក់សន្សំសំចៃ(Economy Class)។
 
ជាមួយនឹងតម្លៃសំបុត្រធ្វើដំណើរទៅវិញទៅមកចាប់ពី ១៤៨ដុល្លារ សម្រាប់ថ្នាក់សន្សំសំចៃ (Economy Class) ឬ ចាប់ពី ​២៤១ ដុល្លារសម្រាប់ថ្នាក់ពាណិជ្ជកម្ម (Business Class)*។ តម្លៃប្រម៉ូសិននេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២០ ហើយមានសុពលភាពសម្រាប់ការធ្វើដំណើរដល់ថ្ងៃទី៣១ ខែ​តុលា​ ឆ្នាំ ២០២០ ។
 
ខាងក្រោមនេះជាតារាងគោលដៅនិងតម្លៃសំបុត្រចាប់ផ្តើមពី ៖
គោលដៅ
តម្លៃថ្នាក់សន្សំសំចៃ(Economy class)
តម្លៃថ្នាក់ពាណិជ្ជកម្ម(Business Class)
ទីក្រុងបាងកក​ (Bangkok)
១៤៨​ ដុល្លារ
 ២៤១ ដុល្លារ
ទីក្រុងឌូបៃ (Dubai)
​​​​ ៤៨៤​ ដុល្លារ
១៤១៦ ដុល្លារ
ទីក្រុងហ្វ្រែងហ្វើត(Frankfurt)
៧៤៧ ដុល្លារ
២៤៥៣ ដុល្លារ
ទីក្រុងប៉ារីស (Paris)
៧៥៣ ដុល្លារ
២៥០០ ដុល្លារ
 
ល័ក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត។
ធ្វើដំណើរទៅកាន់កន្លែងនៃក្តីស្រម៉ៃរបស់អ្នកនៅជុំវិញពិភពលោក ដូចជាទីក្រុងឌូបៃដែល ត្រូវបានគេដាក់ឈ្មោះថាជាទីក្រុងមួយក្នុងចំណោមទីក្រុង ល្អបំផុតក្នុងពិភពលោកសម្រាប់អ្នកទេសចរ នៅឆ្នាំ ២០២០ ដោយ Lonely Planet ឬជាទីក្រុងប៉ារីសដែលគេស្គាល់ថាជាទីក្រុងរ៉ូមែនទិចបំផុតលើពិភពលោក ឬជាទីក្រុងហ្វ្រែងហ្វើតដែលជាកន្លែង ដ៏ទាក់ទាញដោយវប្បធម៌ដ៏សម្បូរបែប ដែលជាកន្លែងប្រមូលផ្តុំដ៏ធំនៃសារមន្ទីរ អាគារប្រវត្តិសាស្ត្រ និងសិល្បៈដ៏រស់រវើក។​ ទីក្រុងទាំងនេះហើយគឺជាកន្លែងដ៏ល្អសម្រាប់វិសម្យកាលរបស់អ្នកនារដូវផ្ការីក ឬរដូវក្តៅនេះ។
 
Fly Better ផ្តល់ជូនបទពិសោធន៍ហោះហើរនិងសេវាមិនអាចប្រៀបបាន 
ជាមួយនឹងសេវាអ្នកបើកបរជូនទៅនិងជូនមកដល់កន្លែង (door-to-door chauffeur service) និងភាពប្រណិតនៅកន្លែងសម្រាក(lounge)ទូទាំងពិភពលោក និងការវិវឌ្ឍនៅលើយន្តហោះ អ្នកដំណើរ Fly Better របស់អ៊ែមមឺរឹតនឹងអាចហោះហើរជាមួយបទពិសោធឥតខ្ជោះមុនពេលឡើងយន្តហោះ រហូតពេលទៅដល់នៅគោលដៅរបស់អ្នក។ ការហោះហើរពីលើយន្តហោះ Boeing 777s របស់អ៊ែមមឺរឹតចេញដំណើរពីភ្នំពេញទៅគោលដៅនានាដែលមិនអាច បំភ្លេចបានក្នុងបណ្តាញសកលរបស់ អ៊ែមមឺរឹតដែលមានទ្វីបទាំង ៦ ។
 
ខណៈពេលដែលអ្នកដំណើរលើ Boeing 777s ទទួលបាននូវភាពឯកជនដែលមានភាពប្រណីតជាមួយបន្ទប់ First Class Suite ដែលផ្តល់ជូននូវផាសុកភាពមិនធ្លាប់មានពីមុនមកសម្រាប់អ្នកដំណើរ។ រួមជាមួយបង្អួចនិម្មិត Virtual Windows និងស្បែករលោងដែលបំផុសគំនិតដោយ Mercedes-Benz S-Class ។
 
ស្រាផ្តាច់មុខ ស្រាសំប៉ាញ (champagnes)និង spirits រួមជាមួយអាហារឆ្ងាញ់ ៗតាមតំបន់ធានាថាគ្រប់មុខពិតជាមានឱជារស។
 
អ្នកដំណើរគ្រប់ថ្នាក់ទាំងអស់អាចលំហែកាយបានដោយរីករាយជាមួយប៉ុស្តិ៍ទូរទស្សន៍ចុងក្រោយបំផុតជាង ៤៥០០ ប៉ុស្តិ៍ និងមានច្រើនភាសាតាមតម្រូវការ ជាមួយនឹងប្រព័ន្ធកំសាន្ដដែលឈ្នះពានរង្វាន់របស់អ៊ែមមឺរឹត។ អ្នកដំណើរទាំងអស់អាចចែករំលែកបទពិសោធន៍ ធ្វើដំណើរបានតាមបណ្តាញសង្គមនិងភ្ជាប់ទំនាក់ទំនងតាម ជើងហោះហើរដោយផ្ទុកទិន្នន័យវ៉ាយហ្វាយ ២០ មេកាបៃដោយឥតគិតថ្លៃ។
 
ជាមួយនឹងទីក្រុងដ៏រស់រវើកនៃទីក្រុងឌូបៃដែលជាមជ្ឈមណ្ឌលរបស់ខ្លួនអ៊ែមមឺរឹតផ្តល់ជូនអ្នកដំណើរ នូវការតភ្ជាប់ដោយផ្ទាល់ទៅកាន់គោល ដៅជាង ១៥០ នៅក្នុង ៨៣​ ប្រទេសនិងដែនដីរួមមាន ៤៣ គោលដៅនៅអឺរ៉ុប។ ១៧ គោលដៅនៅអាមេរិក២៣ គោលដៅនៅអាហ្វ្រិក ១៣ គោលដៅនៅមជ្ឈឹមបូព៌ា និង ១៧ គោលដៅនៅអាស៊ីខាងត្បូង។ អ៊ែមមឺរឹតផ្តល់សេវាហោះហើរដោយផ្ទាល់ជារៀងរាល់ថ្ងៃទៅទីក្រុងឌូបៃពីទីក្រុងភ្នំពេញ។
 
សម្រាប់ព័ត៌មានបន្ថែមអំពីអ៊ែមមឺរឹតរួមទាំងរបៀបកក់ជើងហោះហើរនិងអំពីល័ក្ខខ័ណ្ឌពេញលេញ អ្នកធ្វើដំណើរអាចទាក់ទងការិយាល័យ អ៊ែមមឺរឹតក្នុងស្រុកតាមរយៈ ០២៣ ៩៩៨ ១៦៨ ឬ
អ៊ីមែល: ekcambodia@emirates.com ។
ដើម្បីកក់សំបុត្រយន្តហោះសូមចូលទៅកាន់គេហទំព័រ www.emirates.com/kh ឬទាក់ទងភ្នាក់ងារ ទេសចរណ៍ដែលអ្នកចង់បាន។
 
អំពីអ៊ែមមឺរឹត
អ៊ែមមឺរឹតផ្តល់សេវាហោះហើរដោយផ្ទាល់ជារៀងរាល់ថ្ងៃពីទីក្រុងភ្នំពេញ និងទីក្រុងបាងកកតភ្ជាប់អ្នកដំណើរ រវាងទីក្រុងទាំងពីរតាមរយៈការហោះហើរងាយស្រួលក្នុងរយៈពេលមួយម៉ោងកន្លះ និងការតភ្ជាប់ទេសចរណ៍កម្ពុជាទៅកាន់ ទីក្រុងឌូបៃ មជ្ឈឹមបូព៌ា អឺរ៉ុប អាហ្វ្រិកនិង អាមេរិក។ជាមួយទីក្រុងដ៏រស់រវើកនែក្រុង ឌូបៃដែលជាមជ្ឈមណ្ឌលរបស់ខ្លួន អ៊ែមមឺរឹតបានផ្តល់នូវការធ្វើដំណើរ ដោយមានការតភ្ជាប់ដោយផ្ទាល់ទៅ កានជាង ១៥០ គោលដៅ និង ៨៣ ប្រទេស និង​ដែនដី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post