header ads

Sponsor

ភ្នំពេញ៖ កាលពីម៉ោង ១០យប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បុរសម្នាក់បើករថយន្តលឿន ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹង រួញមុខជាប់ទៅមុខលែងរួច តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី គល់ស្ពានអាកាសផ្សារដីប៉ែកខាងលិច ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាកតូយ៉ូតាហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AS-5509 ទើបចេញពីកម្មវិធីខួបកំណើត នៅកោះពេជ្រ បំណងបើកត្រលប់ទៅផ្ទះវិញ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន មកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹង បណ្តាលឲ្យរថយន្តរួចជាប់បង្កាន់ដៃស្ពានទៅមុខលែងរួច តែសំណាងល្អ មិនបង្កឲ្យមានមនុស្សរងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុទាក់ទងទៅជំនាញចរាចរមកស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post