header ads

Sponsor



(ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជេីញដឹកនាំកម្លាំងសរុបចំនួន ៦៨៧ នាក់ ដេីម្បីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង ។
ក្នុងឱកាសនោះដែរឯកឧត្តមស្នងការបានរំលឹកដល់មន្ត្រីទាំងអស់អោយយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ដោយធ្វេីការសំអាតអនាម័យជានិច្ច លាងដៃអោយបានញឹកញាប់ជាមួយសាប៊ូ ឬអាកុលសម្លាប់មេរោគ ។ ល ។
ចាប់ពីថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ នេះតទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្តេីមចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីម៉ោង ២៣:០០ នាទី ដល់ម៉ោង ២:៣០ នាទី រំលងអធ្រាត្រ ។
សេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដេីម្បីត្រួតពិនិត្យសារជាតិស្រវឹង ក្រោយពីមានការកេីនឡេីងនៃចំនួនគ្រោះថ្នាក់ ដែលបង្កឲ្យមានការរងរបួស និងស្លាប់ជាច្រេីន ចាប់ពីថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ តទៅ នៅតាមបណ្តាគោលដៅនានាក្នុងខណ្ឌទាំង ១៤ ចាប់ពីវេលាម៉ោង ២៣:០០ នាទី ដល់ម៉ោង ២:៣០ នាទី រំលងអធ្រាត្រ ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការណ៍ និងគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ព្រោះសមត្ថកិច្ចធ្វេីការអនុវត្តច្បាប់នេះក្នុងគោលបំណងដេីម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅ ។
បេីស្រវឹង សូមកុំបេីកបរ !!!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post