ប្រជាពលរដ្ឋខ្មែរ ឆាប់មានការភ័យតក់ស្លត់នៅពេលដែលជួបបញ្ហាអ្វីមួយ។ ទន្ទឹមនឹងមានករណីជំងឺកូវីដ១៩ បានឆ្លងមកដល់ជនជាតិខ្មែរ កាន់តែធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភពីសុវត្ថិភាព ពេលដែលចេញដំណើរទៅខាងក្រៅផ្ទះ។
ប៉ុន្តែជាការអង្កេតផ្ទាល់ មិនថានៅក្នុងក្រុមហ៊ុន ឬទីសាធារណៈនោះទេ យើងមិនសូវឃើញមានពលរដ្ឋការពារខ្លួនពីជំងឺឆ្លងនេះ ឲ្យបានត្រឹមត្រូវនៅឡើយ។
នៅតាមក្រោមហ៊ុនមួយចំនួន បានដាក់ទឹកអាល់កុលសម្រាប់ភ្ញៀវ ឬបុគ្គលិកលាងសំអាតដៃសម្លាប់មេរោគ និងមានម៉ាស៊ីនស្ទង់កម្តៅ ប៉ុន្តែមិនសូវមានអ្នកពាក់ម៉ាសការពារនោះទេ។
រីឯនៅតាមទីសាធារណៈ តាមផ្សារ តាមផ្លូវធ្វើដំណើរ ជាទូទៅយើងសង្កេតឃើញមានអ្នកពាក់ម៉ាសនៅតិចតួចនៅឡើយ។
មន្រ្តីជំនាញបានអំពាវនាវឲ្យប្រជាពលរដ្ឋចេះថែរក្សាអនាម័យខ្លួនឯងគ្រប់ពេល ដើម្បីការពារការឆ្លងមេរោគកូវីដ១៩។
សូមបញ្ជាក់ថា កម្ពុជា បានរកឃើញជនជាតិខ្មែរម្នាក់ បានឆ្លងមេរោគកូវីដ១៩ ខណៈជាច្រើននាក់ទៀត កំពុងធ្វើការត្រួតពិនិត្យ និងដាក់ឲ្យនៅដាច់ដោយឡែកពីគេ។
តាមសេចក្តីរាយការណ៍រហូតមកដល់ពេលនេះ មេរោគកូវីដ១៩ បានឆ្លងរីករាយដាលទៅកាន់ប្រទេសជាង ៩០ហើយៗពិភពលោក កំពុងមានការព្រួយបារម្ភខ្លាំងអំពីជំងឺឆ្លងដ៏កាចសាហាវនេះ៕

ផ្ដល់សិទ្ធិដោយ៖khmernas